ក្រុមជម្រើសជាតិកម្ពុជា បានចេញដំណើរពីទីក្រុងភ្នំពេញ ទៅកាន់ទីក្រុងកុលកាតា ប្រទេសឥណ្ឌា កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ ដើម្បីចូលរួមប្រកួតវគ្គជម្រុះជើង​ឯក​ប្រចាំ​ទ្វីបអាសុី ជុំទី៣ AFC Asian Cup 2023 Qualifiers Final Round ប្រចាំពូល D ជាមួយ ឥណ្ឌា, អាហ្វហ្គានីស្ថាន និង ហុងកុង។

ថ្វីត្បិតក្រុមជម្រើសជាតិកម្ពុជា ធ្វើដំណើរដល់ប្រទេសឥណ្ឌាដោយសុវត្ថិភាព ប៉ុន្តែកត្តាម្ហូបនៅតែជារឿងសំខាន់ ដើម្បីជួយឲ្យកីឡាករមានកម្លាំង ទាំងអំឡុងពេលហ្វឹកហាត់ និងពេលប្រកួតផ្លូវការ។

យោងតាមបង្ហោះ Story របស់លោក ភា សុភ័ក្ត្រា គ្រូជំនួយក្រុមជម្រើសជាតិកម្ពុជា កំពុងតែចៀនត្រីងៀត ជាច្រើនដុំ ដើម្បីឲ្យកីឡាករក្នុងក្រុមបានញ្ញុាំជាមួយបាយ ឬបបរ ដើម្បីជួយសម្រួលដល់កីឡាករខ្លះដែលមិនចេញញ្ញុាំអាហារឥណ្ឌា។

កាលបរិច្ឆេទការប្រកួតបើកឆាកវគ្គជម្រុះជើង​ឯក​ប្រចាំ​ទ្វីប៖
– ថ្ងៃ​ទី​០៨ មិថុនា ២០២២ ហុងកុង ប៉ះ អាហ្វហ្គានីស្ថាន វេលាម៉ោង ៥:០០ល្ងាច ​​នៅកីឡដ្ឋាន Salt Lake
– ថ្ងៃ​ទី០៨ មិថុនា​ ២០២២ ឥណ្ឌា ប៉ះ កម្ពុជា វេលាម៉ោង ៨:៣០យប់​​ នៅកីឡដ្ឋាន Salt Lake៕

Share.