ភ្នំពេញ៖ ករណីឆ្លងចរន្តអគ្គិសនី ឆេះម៉ាសុីនត្រជាក់ក្នុងភោជនីយដ្ឋាន ផ្អើលកម្លាំងសមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គីភ័យចេញជួយអន្តរាគមន៍ជាច្រើនគ្រឿង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅត្រង់ចំណុចភោ ជនីយដ្ឋានគ្រឿងសមុទ្រ អ៊ួហ៊ួ សឺហាយ ផ្លូវសបិត ភូមិ១៤ សង្កាត់ទន្លេបាសាក់ខណ្ឌចំការមនរាជធានីភ្នំពេញ។

សមត្ថកិច្ចបានបញ្ជាក់អោយដឹងថា ករណីអគ្គិភ័យឆាបឆេះនេះបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះសម្ភារៈម៉ាស៊ីនត្រជាក់ចំនួន ១គ្រឿង ទទឹង ០,៥០ម៉ែត្រ x ២ម៉ែត្រ និងពុំបានឆេះ រាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ចំណែកឯទីតាំងខាងលើ ជាប្រភេទសំណង់ ថ្មបេតុង ដែលមានទំហំ ១២ម៉ែត្រ x ១៨ម៉ែត្រ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុស្រាប់តែមានផ្សែងហុយចេញពីម៉ាស៊ីនត្រជាក់ បង្កជាអគ្គិភ័យនាំគ្នាទាញយកបំពង់ពន្លត់អគ្គិភ័យធ្វើការបាញ់ពន្លត់អស់ជាច្រើនកំពង់ទើបគ្រប់គ្រងស្ថានការបាន ហើយដល់កម្លាំងសមត្ថកិច្ចនឹងរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍ តែពុំបានប្រើប្រាស់ទឹកនោះទេ៕

អត្ថបទ៖ សេង សាវី

Share.