កម្ពុជា ៤-០ គុយវ៉ែត

គិតចាប់តាំងពីឆ្នាំ ១៩៥៦ នៅពេលដែលព្រឹត្តិការណ៍ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី AFC Asian Cup ត្រូវបានបង្កើតឡើងដំបូង រហូតដល់បច្ចុប្បន្នមានរយ:ពេល៦៦ឆ្នាំ។

ក្រុមជម្រើសជាតិកម្ពុជា ធ្លាប់ដណ្តើមបានចំណាត់​ថ្នាក់​លេខ​៤ ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ី 1972 AFC Asian Cup ក្រោយ​ចាញ់​អ៊ីរ៉ង់ ២ទល់១ ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ហើយ​បន្ត​ចាញ់​ថៃ ក្នុង​វគ្គ​ដណ្តើម​ចំណាត់ថ្នាក់​លេខ៣ ដោយ​បាល់​ប៉េណាំងទី​៥ទល់៣ ក្រោយ​ស្មើ​គ្នា​២ទល់២ នៅ​ម៉ោង​ប្រកួត​ពេញ។

កាលនោះក្រុមជម្រើសជាតិកម្ពុជា មានឈ្មោះថា Khmer Republic (សាធារណរដ្ឋខ្មែរ) ស្ថិតនៅពូល B ជាមួយក្រុមជម្រើសជាតិកូរ៉េខាងត្បូង និងគុយវ៉ែត។ ក្រោយឆ្លងកាត់២ប្រកួត ក្រុមទាំង៣ មាន២ពិន្ទុរៀងៗខ្លួន ខុសផលសងគ្រាប់បាល់ប៉ុណ្ណោះ៕

Share.