ភ្នំពេញ៖ ឆ្លងចរន្តអគ្គិសនីឆេះមន្ទីរពហុព្យាបាលអន្តរជាតិ ខេមា ផ្អើលអ្នកជំងឺនិងគ្រូពេទ្យរត់ចែកជើងគ្នា កាលវេលាម៉ោង ៧និង៣០នាទីព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២២ នៅចំណុចមន្ទីរពហុព្យាបាលអន្តរជាតិ ខេមា ដែលស្ថិតនៅផ្ទះលេខ២៨ ផ្លូវ ២៩៤ ភូមិ៦ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សមត្ថកិច្ចបានអោយដឹងថា អគ្គិភ័យខាងលើបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ឆេះ
ប្រភេទសំណង់ថ្មបេតុង ទំហំ ១៥ម៉ែត្រ x ២៥ម៉ែត្រ ឆេះខូចខាតសម្ភារៈប្រព័ន្ធទូរserver Network ទំហំ១,៥ម៉ែត្រ × ២ម៉ែត្រ ចំនួន ១គ្រឿង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។ ម្ចាស់ទីតាំងឈ្មោះ អ៊ុក សុវណ្ណតារា ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរគ្រូពេទ្យ។

ករណីអគ្គិភ័យនេះ គេឃើញមានរថយន្តពន្លត់អគ្គិភ័យការិយាល័យចេញជួយអន្តរាគមន៍ចំនួន ៣គ្រឿង ដោយប្រេីប្រាសទឹកអស់៣ឡាន ស្មើរ ២៤ម៉ែត្រគូបទើបរលត់ទៅវិញនៅម៉ោង ៨នាទីព្រឹក នាថ្ងៃខែឆ្នាំដដែល៕

អត្ថបទ៖ សេង សាវី

Share.