ក្លិបបាល់ទាត់អង្គរថាយហ្គឺរ បានសហការជាមួយក្រុមហ៊ុន A-LEADS Japan A-LEADS IT Cambodia Co.,Ltd. រៀបចំកម្មវិធី 1 Child 1 Ball ឡើងជាលើកទី ២៤ ដែលប្រព្រឹត្តិទៅនៅក្នុងភូមិដូនទាវ​ ឃុំរលួស​ ស្រុកប្រាសាទបាគង ក្រុងសៀមរាប ក្នុងបរិវេណសាលាបឋមសិក្សា រលូស។

កុមារ ៦០នាក់នៃសាលារៀននេះ ម្នាក់ៗទទួលបានបាល់ចំនួន ១ បន្ថែមពីនេះក៏មានការបង្ហាត់បង្រៀនលេងបាល់ទាត់ពីសំណាក់កីឡាករអង្គរថាយហ្គឺរ និងលេងបាល់ជាមួយក្រុមកីឡាករ ព្រមទាំងបុគ្គលិកអង្គរថាយហ្គឺរផងដែរ។

កម្មវិធី 1 Child 1 Ball លើកទី ២៤នេះ បានដំណើរការទៅដោយរលូនគឺដោយសារមានការឧបត្ថម្ភនិងសហការជាមួយក្រុមហ៊ុន A-LEADS Japan ដែល ជាក្រុមហ៊ុន គ្រប់គ្រងបច្ចេកវិទ្យារបស់ប្រទេសជប៉ុននៅកម្ពុជា៕

Share.