លោក លី ហៀង អគ្គលេខាធិការរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ចប់វគ្គសិក្សា Certificate of Football Management ដោយរៀបចំឡើងដោយ UEFA នៅប្រទេសស្វីស។ 

ក្រោយបញ្ចប់ការសិក្សាដោយជោគជ័យ លោក លី ហៀង បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួនថា៖ «ពីជនភៀសខ្លួនរហូតដល់ទទួលបានសញ្ញាបត្រ UEFA! សម្រាប់ខ្ញុំ ជីវិតគឺមិនមែនរឿងងាយស្រួល តាំងពីផ្លាស់ពីជំរុំជនភៀសខ្លួនពីប្រទេសថៃ រហូតទទួលបានសមិទ្ធផលដល់សព្វថ្ងៃនេះ វាគឺជាពេលវេលាដ៏មានមោទកភាពសម្រាប់ភាពរីកចម្រើនផ្ទាល់ខ្លួន និងក្រុមគ្រួសាររបស់ខ្ញុំផងដែរ។

ខ្ញុំ​ចង់​លើក​ទឹក​ចិត្ត​យុវជន​ឲ្យ​មាន​គោល​ដៅ​ច្បាស់​លាស់ ហើយ​ប្រឹងប្រែងធ្វើវា។ ការអប់រំមានសារៈសំខាន់ណាស់សម្រាប់អនាគតកម្ពុជា។ ប្រទេស​យើង​ត្រូវ​ការ​យើង ហើយ​ត្រូវ​ការ​មនុស្ស​ដែល​មាន​ការ​អប់រំ និង​ចំណេះ​ដឹង​បន្ថែម​ទៀត​ដើម្បី​​ទៅ​មុខបន្តទៀត»៕

Share.