ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះបង្គោលភ្លើងមួយដេីម ហុយផ្សែងខ្មៅអួលអាប់ បង្កការផ្ញាក់ផ្អេីលដល់កម្លាំងសម្ថកិច្ចមូលដ្ឋានចុះទៅធ្វើការអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩ៈ៤០ នាទីយប់ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២ តាមបណ្ដោយផ្លូវ ៣០១ កែងផ្លូវ ៦០៦ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានបញ្ជាក់ក្រុមការងារឲ្យបានដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីប្រអប់បង្គោលភ្លើង ទេីបប្រជាពលរដ្ឋនាំគ្នារត់ទៅយកបំពង់ពន្លត់ អគ្គិភ័យបាញ់ទៅប្រអប់ភ្លេីងដែលមានផ្សែងហុយនោះឲ្យរលត់។

មួយសន្ទុះក្រោយមកក៏ស្រាប់តែមានអណ្ដាតភ្លើងយ៉ាងធំ ឆាបឆេះប្រអប់ភ្លេីងរាលដាលទៅខ្សែភ្លើងយ៉ាងសន្ធោសន្ធៅសង្ស័យថា ឆ្លងចរន្តអគ្គិសនី ភ្លើងទេីបធ្វើឲ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនៅក្បែរទីតាំងកេីតហេតុខាងលេី បានទាក់ទងទៅ សម្ថកិច្ចមូលដ្ឋានចុះ ទៅធ្វើការត្រួតពិនិត្យ រួចបន្តរាយការណ៍បន្តទៅករិយាល័យបង្កាពន្លត់ អគ្គីភ័យរាជធានីភ្នំពេញ បានចេញរថយន្តចំនួន១ គ្រឿង ធ្វើការអន្តរាគមន៍បាញ់ទឹកពន្លត់ភ្លាមៗផងដែរ។

ហេតុការណ៍ខាងលើ បានប្រេីប្រាស់ទឹក១ឡានរបស់ការិយាល័យបង្កាពន្លត់អគ្គិភ័យរាជធានីភ្នំពេញ ទើបរលត់ទៅវិញទាំងស្រុង មិនរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងឡើយ៕

អត្ថបទ៖ លី សុភាស

Share.