យោងតាមការចុះផ្សាយរបស់ BBC Sport បានឲ្យដឹងថាក្រុមបាល់ទាត់ Nsami Mighty Birds សមាជិកលីគលំដាប់ទី៤ របស់ប្រទេសអាហ្រ្វិកខាងត្បូង បានចាញ់ការប្រកួតក្នុងលទ្ធផល ៥៩-១ ក្រោមថ្វីជើងរបស់ក្រុម Matiyasi FC។

ខណ:ក្រុមបាល់ទាត់ Nsami Mighty Birds បានស៊ុតបញ្ចូលទីខ្លួនឯង (Own Goal) រហូតដល់៤១គ្រាប់ ព្រមទាំងត្រូវបានលោកអាជ្ញាកណ្តាលផ្តល់កាតក្រហមចំនួន៤សន្លឹកបណ្តេញចេញពីការប្រកួត។

បច្ចុប្បន្នទាំងក្រុម Nsami Mighty Birds, Matiyasi FC និង២ក្រុមផ្សេងទៀតសរុបទាំងអស់៤ ត្រូវបានហាមឃាត់មិនឲ្យលេងបាល់អស់១ជីវិត​ បន្ទាប់ពីស៊ើបអង្កេតរកឃើញថាមានការកំណត់​លទ្ធផលទុក​មុន(Match fixing)៕

Share.