បេក្ខភាព​ពានរង្វាន់​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ (ថ្នាក់ខេត្ត) គឺ​ក្រុម​ខេត្ត​ឧត្តរមានជ័យ ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ជាង​​១០លានរៀល ​ពី​ថ្នាក់​ដឹកនាំ​ក្នុង​ខេត្ត​របស់​ខ្លួន ក្នុង​ដំណើរ​មក​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ នៅ​រាជធានី​ភ្នំពេញ។

ក្រុម​ខេត្ត​ឧត្តរមានជ័យ​ ត្រូវ​ប៉ះ​គ្នា​ជាមួយ​ក្រុម​ភ្នំពេញហ្គាឡាក់ស៊ី ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​សម្តេច​តេជោ ថ្នាក់​ខេត្ត​​នៅ​ថ្ងៃ​សៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង ១៥:៣០នាទីរសៀល​ នៅ​កីឡដ្ឋាន​ខេមបូឌា អ៊ែរវ៉េ។

Share.