ចំណាប់អារម្មណ៍លោក Jorn Andersen គ្រូបង្វឹករបស់ក្រុមជម្រើសហុងកុងក្នុងសន្និសិទសារព័ត៌មានមុនការប្រកួត AFC Asian Cup 2023 Qualifiers Final Round នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២។

លោក Jorn Andersen បានថ្លែងថា៖«យើងបានរៀបចំក្រុមរួចរាល់ហើយសម្រាប់ការ ប្រកួតថ្ងៃស្អែកនេះ តែវាពិតជាលំបាកសម្រាប់ ក្រុមរបស់យើង ដោយសារតែកីឡាកររបស់ យើងមួយចំនួនកំពុងមានបញ្ហា។

យើងគិតថាវាជាការប្រកួតមួយដ៏លំបាកព្រោះ ក្រុមជម្រើសជាតិរបស់កម្ពុជា គឺមិនមែនជា ក្រុមដែលអាចអោយយើងយកឈ្នះបានដោយ ងាយស្រួលនោះទេ»។

លទ្ធផលការប្រកួតបើកឆាកប្រចាំពូលD៖
– ហុងកុង ២-១ ​អាហ្វហ្គានីស្ថាន
– ឥណ្ឌា ២-០ កម្ពុជា៕

Share.