ខ្សែប្រយុទ្ធ Victor Blasco អតីតកីឡាករ Deportivo y Social VIDA ម្ចាស់ជើងឯក ២សម័យលីគកំពូលហុងឌូរ៉ាស យល់ព្រមចូលរួមជាមួយក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ត្រៀមសម្រាប់ជុំទី២ នៃពានរង្វាន់ Cambodian Premier League 2022។

កីឡាករវ័យ២៧ឆ្នាំរូបនេះគឺជាអតីតយុវជនថ្នាលរបស់ក្រុមអ្នកមានបុណ្យ FC Barcelona ដោយរូបនេះមានដើមកំណើតនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ តួនាទីជាខ្សែប្រយុទ្ធស្លាបឆ្វេង មានកម្ពស់ ១.៧៨ម៉ែត្រ។

គួរបញ្ជាក់ឲ្យដឹងថា Victor ក៏ធ្លាប់ជាអតីតមិត្តរួមក្រុមរបស់  Marcus Haber ផងដែរ នៅពេលដែលគេប្រកបអាជីពបាល់ទាត់នៅក្របខណ្ឌ Canadian Premier League លីគកំពូលកាណាដា  Pacific FC៕

Share.