ត្បូងឃ្មុំ ៖ ស្ត្រីម្នាក់ទៅធ្វើចម្ការ ឆ្លៀតទៅចុះងូតទឹកប្រឡាយ ចំកន្លែងជ្រៅ ផុតដៃផុតជើងលង់ស្លាប់ ពេលដឹកបញ្ជូនទៅមន្ទីរពេទ្យ កាលពីរសៀលថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅតំបន់ រមណីយដ្ឋាន ហោង ស្ថិតក្នុងភូមិឆ្លូង២ ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ។

ស្ត្រីរងគ្រោះឈ្មោះ អេង ស៊ីណាត ហៅម្អម អាយុ៤៦ឆ្នាំ មុខរបរ កសិករ រស់នៅភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ តែទៅធ្វើចម្ការនៅក្បែរកន្លែងកើតហេតុ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះរួមជាមួយគ្រួសារនាំទៅធ្វើចម្ការ ក្បែរតំបន់រមនីយដ្ឋាន ហោង ហើយស្រ្តីរងគ្រោះបានចុះងូតទឹកប្រឡាយម្នាក់ឯង កន្លែងទ្វារទឹក ចុះចំកន្លែងទឹកជ្រៅ មិនចេះហែលទឹកផង ទើបបណ្តាលឲ្យផុតដៃ ផុតជើង លង់លិចបាត់ ភ្លាមៗត្រូវបានក្រុមគ្រួសារឃើញរត់ចុះទៅរាវស្រង់ឡើងគោក ធ្វើចលនា នៅមានដង្ហើម ក៏នាំគ្នាបន្តយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បានពាក់កណ្តាលផ្លូវ ស្លាប់បាត់ ។

សពស្ត្រីរងគ្រោះ ក្រោយពីសមត្ថកិច្ចជំនាញ ពិនិត្យកោសល្យវិច័យរួច ប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅផ្ទះឯស្រុកតំបែរ ៕

អត្ថបទ៖ តាតុ សែនជ័យ

Share.