ទីបំផុតពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៦ ឆ្នាំ២០២២ (ថ្នាក់ខេត្ត) បានស្វែងរកឃើញម្ចាស់ជើងឯក ក្រោយក្រុមបាល់ទាត់ភ្នំពេញហ្គាឡាក់ស៊ី យកឈ្នះឧត្តរមានជ័យ ក្នុងលទ្ធផល ១-០ នៅល្ងាចថ្ងៃសៅរ៍ ទី១១ ខែមិថុនា ឆ្នាំ២០២២។

១គ្រាប់ជ័យជម្នះធ្វើបានឲ្យកីឡាករពាក់អាវលេខ១១ ម៉ាត់ សេតមូស្លីម នៅនាទី ២’ ដើមតង់ទី១មកម្ល៉េះ ហើយលទ្ធផល ១-០ នេះរក្សារហូតដល់ចប់ការប្រកួត។

ចំណែកឯការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមបាល់ទាត់ ឬទ្ធីសែន ក្រោយយកឈ្នះ កំពត អេស្វស៊ី ក្នុងលទ្ធផល ២-០ នៅកីឡដ្ឋានអគ្គិសនីកម្ពុជា ដោយម្ចាស់គ្រាប់បាល់ទាត់រកបានតាមរយ:កីឡាករ ជា សាវៃ នាទី ៥៨’,៨៧’ ទាំងពីរ៕

Share.