ម្ចាស់អាវលេខ២៥​ របស់ក្រុមជម្រើសជាតិថៃ​ Kissada Nilsawai គឺជាកីឡាករទី២ បន្ទាប់ពីកីឡាករ Napadet Bhinijdee​ យល់ព្រមចូលរួម​ជាមួយក្រុមបាល់ទះ Trang An Ninh Binh របស់វៀតណាម។

កីឡាករ Kissada Nilsawai កើតនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៩២ បច្ចុប្បន្នមានវ័យ៣០ឆ្នាំ និងកម្ពស់២.០២ម៉ែត្រ ប្រកបអាជីពនៅក្រុម Diamond Food VC មុនយល់ព្រមចូលរួមជាមួយ Trang An Ninh Binh។

គួរបញ្ជាក់ឲ្យដឹងថាកីឡាករ Kissada Nilsawai គឺជាកីឡាករទី១ដែលមានដើមកំណើតអាហ្រ្វិក ដែលអាចលេងឲ្យក្រុមបាល់ទះជម្រើសជាតិថៃ៕

ក្លិបបាល់ទះ Trang An Ninh Binh
Share.