សេចក្ដីជូនដំណឹងស្តីពីការរៀបចំប្រកួតកីឡាមហាជន ជម្រើសជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០២២ ដែលរដ្ឋបាលខេត្តកំពង់ចាមបានរៀបចំកម្មវិធីប្រកួតជារៀងរាល់ឆ្នាំ តាមកាលបរិច្ឆេទ និង ប្រភេទកីឡា មានដូចរាយនាមនៅខាងក្រោម៖
១-កីឡាបាល់ទាត់ (បុរស-នារី)
២-កីឡាបាល់ទះ (បុរស-នារី)
៣-កីឡាបាល់បោះ(បុរស-នារី)
៤-កីឡាប៊ូល(ប៉េតង់) (បុរស)
៥-កីឡាវាយសី (បុរស-នារី)
៦-វាយកូនឃ្លីលើតុ (បុរស)។

ទទួលពាក្យចូលរួមប្រកួត ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ នៅការិយាល័យអប់រំកាយ និងកីឡា នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម រហូតដល់ថ្ងៃអង្គារថ្ងៃ១២ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១៧:០០នាទីល្ងាច។

ចាប់ឆ្នោតប្រកួត ថ្ងៃពុធ ទី១៣ ខែកក្កដា ឆ្នាំ២០២២ នៅសាលប្រជុំធំមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម វេលាម៉ោង៨:០០នាទីព្រឹក។

ចំពោះប្រកួតកីឡាមហាជនថ្នាក់ខេត្តកំពង់ចាមទំនាក់ទំនងមកលេខ៖
-វិញ្ញាសាបាល់ទាត់ ទាក់ទងមក លោក ព្រលឹង សុគុណា 092370627
-វិញ្ញាសា ប៉េតង់ និងបាល់បោះ ទាក់ទងមក លោក ចាប សុផល012423141
-វិញ្ញាសាបាល់ទះ ទាក់ទងមក លោក ឈាង សាវ៉ាត 089445668
-វិញ្ញាសាវាយសី ទាក់ទងលោក អៀន ប៉ូលី 012800029៕

Share.