ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ប្រកាសតំឡើងអ្នកចាំទីវ័យក្មេងពីក្រុមយុវជនអាយុក្រោម១៨ឆ្នាំ កីឡាករ​ ខឺ ម៉ាន់ជីង មកកាន់ក្រុមធំ ត្រៀមសម្រាប់ពានរង្វាន់លីគកំពូលកម្ពុជា ជុំទី២ រដូវកាល២០២២។

ខណ:លោក Alistair Heath គ្រូបង្វឹកសញ្ជាតិអង់គ្លេសរបស់អង្គរថាយហ្គឺរ ក៏បានដាក់អ្នកចាំទី ជា វណ្ណសាក់ ឲ្យក្រុមបាល់ទាត់ Tiffy Army FC ខ្ចីជើងរហូតដល់ចប់រដូវកាល ២០២២។

ចំណែកឯក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ ប្រកាសចែកផ្លូវជាខ្សែការពារ Suhrob Rakhmonov​ សញ្ជាតិអ៊ូសបេគីស្ថាន ក្រោយធ្វើមិនសូវបានល្អនៅជុំទី១ នៃលីគកំពូលកម្ពុជា។

គួរដឹងពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ (Cambodian Premier League 2022) ស្ដីពីការផ្ទេរកីឡាករអន្តរជាតិតាមប្រព័ន្ធ (FIFA TMS )

ការផ្ទេរលើកទី១៖
– កាលបរិច្ឆេទបើកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២
– កាលបរិច្ឆេទបិទថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២។

ការផ្ទេរលើកទី២៖
– កាលបរិច្ឆេទបើកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២២
– កាលបរិច្ឆេទបិទថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២៕

Share.