យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុន RMA​ Cambodia​ បានឲ្យដឹងថា ក្រុមហ៊ុនបានផ្ដល់ឱកាសឲ្យអតិថិជនអាចសាកល្បងបើកបររថយន្ដស៊េរីថ្មីរបស់ខ្លួន ដោយឥតគិតថ្លៃ មុននឹងប្រិយមិត្តសម្រេចចិត្តទិញយកទៅប្រើប្រាស់។

នៅក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រុមហ៊ុន RMA​ Cambodia បានគោរពអញ្ជើញភ្ញៀវចួលរួមក្នុងកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 ដែលកម្មវិធីនេះ​ នឹងប្រព្រឹត្តិឡើង៖

  • នៅថ្ងៃទី 17 ខែមិថុនា ឆ្នាំ2022
  • ចាប់ពីម៉ោង 9ព្រឹក ដល់ម៉ោង 4ល្ងាច
  • នៅដឹ ព្រេមៀ សេនធ័រ សែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉ល សែនសុខ)។
  • រាល់ការអញ្ជើញចូលរួមកម្មវិធីបើកបរសាកល្បងរថយន្ត Ford Ranger ស៊េរីថ្មីឆ្នាំ 2023 នេះលោកអ្នកនឹងទទួលបានកាដូអនុស្សាវរីយ៍។

 សម្រាប់ព័ត៌មានបន្ថែម និងទំនាក់ទំនងចុះឈ្មោះចូលរួម 087 333 139 ។

Share.