នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ ប្រកាសចែកផ្លូវជាមួយកីឡាករ Ghansah Robert ក្រោយចូលរួមជាមួយក្លិបអស់រយៈពេលពាក់កណ្តាលរដូវកាលកន្លងមកនេះ។

កីឡាករ​ជនជាតិហ្គាណា Ghansah Robert វ័យ២៧ឆ្នាំរូបនេះ មានកម្ពស់១.៨៤ម៉ែត្រ ខណ:បទពិសោធន៏គេគឺជោគជាំដោយ​ធ្លាប់​ប្រកប​អាជីពនៅលីគកំពូលអូម៉ង់ និងលីគកំពូលអារ៉ាប៊ីសាអូឌីត មុនមកកាន់កម្ពុជាដើមឆ្នាំ ២០២២។

ក្រៅពីនេះក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ក៏បានប្រកាសនាំចូលខ្សែបម្រេី លឹម​ អារុណ​ ពីក្រុមបាល់ទាត់បឹងកេត ក្នុងលក្ខខណ្ឌខ្ចីជើង ដើម្បីមកចូលរួមជាមួយក្រុមរហូតដល់បញ្ចប់រដូវកាលឆ្នាំ២០២២នេះ៕

Share.