ភ្នំពេញ ៖ ទុស្សេចរន្តភ្លើង ឆាបឆេះក្នុងហាង SN COLLECTION ហុយផ្សែងខ្មួល ខណៈដែលជាងកំពុងជួសជុលផ្នែកខាងក្នុង បង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ នៅតាមផ្លូវសុកហុក សង្កាត់អូរឫស្សី១ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា ក្នុងហាងខាងលើ ខណៈដែលក្រុមជាងកំពុងធ្វើការជួសជុលផ្នែកខាងក្នុង ស្រាប់តែឆ្លងចរន្តភ្លើង បង្កជាអគ្គិភ័យ ឆាបឆេះ ហុយផ្សែងខ្មួលខ្មាញ់ ផ្អើលកម្មករ ជាង រត់ចេញក្រៅ ត្រូវបានបងប្អូនប្រជាពលរដ្ឋ អ្នកក្បែរខាង ជួយបាញ់ទឹកពន្លត់ភ្លើង ហើយត្រូវបានរថយន្តពន្លត់អគ្គិភ័យចេញទៅបម្រុងអត្តរាគមន៍ដែរ តែត្រូវបានម្ចាស់ទីតាំង ស្នើសុំកុំឲ្យបាញ់ ព្រោះថាខ្លាចខូចឥវ៉ាន់ ម្យ៉ាងទំហំនៃការឆាបឆេះនោះ ត្រឹមតែបាញ់ទឹកទុយោធម្មតា និងបំពង់ពន្លត់អគ្គិភ័យ បានហើយ ។

បន្ទាប់ពីមានការអន្តរាគមន៍ពីបងប្អូនប្រជាពលរដ្ឋ សមត្ថកិច្ច ភ្លើងរលត់ទៅវិញភ្លាមៗមិនរាលដាលដល់ផ្ទះអ្នកជិតខាងនោះទេ ក៏គ្មានអ្នករងរបួសក្នុងហេតុការណ៍អគ្គិភ័យខាងលើនេះដែរ។

Share.