វីដេអូហិង្សាលើរូបរាងកាយរបស់ កក្ដដា សុភ័ណ្ឌ ត្រូវបានអ្នកប្រើប្រាស់បណ្ដាញសង្គម នាំគ្នាចែករំលែកតៗគ្នា ដោយអ្នកខ្លះក៏អាណិតចំពោះហេតុការណ៍កើតឡើង ចំណែកអ្នកខ្លះទៀតកំពុងវែកញែកបញ្ចេញមតិផ្សេងៗរៀងខ្លួន។

នៅក្នុងនោះដែរ តារាសម្ដែងនៅលើ TikTok និងកំប្លែង ធុង ប៉េត្រូ ក៏បានចេញមុខវែញញែកពីបញ្ហាខាងលើឱ្យមហាជនដឹងដែរថា លោកពិតជាខ្លោចចិត្តចំពោះទង្វើរបស់ក្រុមនារីជាជនដៃដល់ ដែលបំពានព្រួតគ្នាវាយ ហើយប្រមាថមើលងាយមកលើ កក្កដា​ សុភ័ណ្ឌ ដោយប្រើស្បែកជើង។

នេះជាការបង្ហោះទាំងស្រុងរបស់លោក ម៉ា ដូណា ជុំវិញករណី កក្កដា សុភ័ណ្ឌ ដោយរៀបរាប់ថា ៖ «ពេលឃើញរូបភាពនេះ ខ្ញុំមានអារម្មណ៍ថា អាណិតគ្នាណាស់ ដែលត្រូវគេព្រួតវ៉ៃ នៅកន្លែងសាធារណៈបែបនេះ ហើយ​បងៗ​សាព័ត៌មាន ក៏ចឹងទៀតសម្ភាសន៍គាត់ដើម្បី view សំនួរមិនគួរអោយសួរអាចធ្វើបាន អត់ដឹងថាអារម្មណ៍ពេលណុងគាត់ឈឺចាប់ប៉ុណ្ណា🥺 ដែលត្រូវគេព្រួតវ៉ៃ😢 ចង់និយាយថា បងវ៉ៃខុសមនុស្សហើយ រឹងមាំឡើងណា💪»៕

Share.