ភ្នំពេញ៖ ក្រុមកម្មករធ្វើសំណង់ក្បែរប្រឡាយប្រទះឃើញសពក្មេងប្រុសម្នាក់អណ្ដែតហូរតាម ប្រញាប់ចុះស្រង់ជួយសង្ក្រោះជាអកុសលក្មេងបានស្លាប់បានទៅហើយ ។

ហេតុការណ៍បង្កការភ្ញាក់ផ្អើលនេះ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ នៅទឹកប្រឡាយ នៅក្នុងប្រឡាយមួយកន្លែង ភូមិស្រែអំពិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។ ដោយសពក្មេងរងគ្រោះមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើងទេ អាយុប្រហែង២ខួបជាង។

តាមប្រភពព័ត៌នៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុក្រុមកម្មករសំណង់មួយក្រុមកំពុងធ្វើការនៅជាប់និងប្រឡាយទឹកហូរ ពេលនោះស្រាប់តែប្រទះឃើញសពក្មេងប្រុសអណ្តែតទឹកប្រឡាយហូរតាមទឹកមកពេលនោះក៏នាំគ្នាជួយស្រង់ ដើម្បីជួយសង្គ្រោះតែជាអកុសលក្មេងរងគ្រោះបានស្លាប់បាត់ទៅហើយ ទើបរាយការណ៍ទៅសមត្ថកិច្ចចុះមកពិនិត្យកន្លែងកើតហេតុជាក់ស្តែង និងស្វែងរកឪពុកម្តាយ ដើម្បីមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ សេង សាវី

Share.