សារព័ត៌មានត្រយងបានទទួលដំណឹងមកថា តារាចម្រៀងសាន់ដេ គឺកញ្ញា នាង គន្ធា បានជួបគ្រោះថ្នាក់ចរាចរណ៍ បន្ទាប់ពីត្រឡប់មកពីកម្មវិធី Concert មួយកន្លែង តែជាសំណាងល្អមិនមានអ្នកណាម្នាក់ក្នុងហេតុការណ៍រងគ្រោះថ្នាក់។

តារាចម្រៀងស្រីរូបនេះ បានបង្ហោះសារទាំងស្រុងថា ៖ «មុននេះបន្តិចនាងខ្ញុំបានចេញពីកម្មវិធីខនសឺតបានជួបនឹងគ្រោះថ្នាក់ចរាចរណ៍​ដោយបងប្រុសម្នាក់បានបើកបរម៉ូតូក្នុងល្បឿនលឿន ហើយគ្មានស្លាកលេខស្ថិតក្នុងស្ថានភាពស្រវឹងគួរសមបានបើកមកបុកឡាននាងខ្ញុំពីក្រោយយ៉ាងពេញទំហឹង រួចក៏បើកទៅបាត់😣តែក៏សំណាងដែរ ដែលមិនមានអ្នកណាកើតអី 🙏ខ្ញុំមិនចង់បានអ្វីទេ តែសូមអោយមានការប្រុងប្រយ័ត្ន សូមបងប្អូនទាំងអស់គ្នាបើកបរដោយការប្រុងប្រយត្ន័នឹងមានទំនួលខុសត្រូវអោយបានខ្ពស់😔ស្រវឹងសូមកុំបើកបរ 🙏🙏🙏»។

បន្ទាប់ពីបង្ហោះសារនេះហើយ មហាជនគ្រប់រូបមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខសុវត្ថិភាពរបស់កញ្ញា នាង គន្ធា ។

កញ្ញា នាង គន្ធា បានអរគុណចំពោះអ្នកគាំទ្រដែលបានបង្ហាញក្ដីបារម្ភ ដោយកញ្ញាលើកឡើងថា ៖ «អគុណបងប្អូនទាំងអាស់គ្នាសម្រាប់ការបារម្មណ៍ខ្ញុំផុសនេះមិនចង់បានអ្វីទេគ្រាន់តែចង់អោយបងប្អូនទាំងអស់គ្នាប្រយត្ន័ប្រយែង រាល់ការធ្វេីដំណេីរតាមផ្លូវជិតឆ្ងាយដេីម្បីអោយជៀសផុតបញ្ហាទាំងអស់នេះនឹងគោរពច្បាប់ទាំងអស់គ្នា🙏🙏❤️❤️️»។

Share.