ភ្នំពេញ ៖ ប្រជាពលរដ្ឋប្រទះឃើញសាកសព អណ្តែតទឹកនៅតាមដងទន្លេមេគង្គ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។

ហេតុការណ៍ មួយនេះបានកើតឡើងនៅវេលាម៉ោង ១០ និង ៣០ នាទីយប់ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ ២០២២នេះ ត្រង់ចំណុចខាងមុខ ព្រះ បរម រាជ វាំង តាម បណ្ដោយ ផ្លួវ មហាវិថី ព្រះ ស៊ីសុវត្ថិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានបញ្ជាក់ដល់ក្រុមការងារឲ្យបានដឹងថា នៅមុនពេលកើតហេតុ បុរសម្នាក់ បានដេីរតាម ច្រាំងទន្លេក្បែរនិង វេទិកាក៏បានប្រទះឃើញសពអណ្តែតហូរតាមទឹក មកច្រាំងទន្លេ ។ រូបគេក៏ បានដេីរ ទៅឲ្យ ជិត ដេីម្បី មេីលក៏ ស្ទុះ រត់ ឡេីង មក ខាង លេី ស្រែក ហៅ ប្រជាពលរដ្ឋ ដែល នៅ ក្បែ រ កន្លែង កេីត ហេតុនាំគ្នាស្រង់ សាកសពចេញពីទឹកឡេីង មកខាងលេីច្រាំងបង្កការផ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសម្ថកិច្ច មូលដ្ឋាន ចុះ មក ធ្វើ ការ អន្តរាគមន៍ រួច រាយការណ៍ បន្តទៅសម្ថកិច្ចជំនាញចក្ខុ ចុះមកធ្វើការត្រួតពិនិត្យបន្ថែម ទៀតផងដែរ ។

គួរបញ្ជាក់ផងដែរសពខាងលេី ជាស្រ្តី វ័យចំណាស់ម្នាក់ អាយុ ប្រមាណ ៤០ ឆ្នាំ ជាងអត្តសញ្ញាណ ពាក់អាវ ក្រឡាការ៉ូពណ៌ឈាមជ្រូក ស្លៀកខោជើងវែង ពណ៌ខ្មៅ ។

បច្ចុប្បន្នក្រោយពេល កើតហេតុសម្ថកិច្ច ជំនាញចក្ខុ បានធ្វើកសលវិច័យសពរួច សរសេររបាយការណ៍ កំណត់ ហេតុ រងចាំគ្រួសារសាច់ញាតិមកទទួលយកសពទៅធ្វើបុណ្យ តាមប្រពៃណី៕

អត្ថបទ៖ លី សុភាស់

Share.