កោះកុង ៖ ក្មេងប្រុស២នាក់ ជាបងប្អូនជីដូនមួយនឹងគ្នា ខណៈដែលទៅវាលស្រែ ជួបគ្រោះធម្មជាតិ រន្ទះបាញ់ស្លាប់នៅកណ្តាលវាលស្រែ កាលពីវេលាម៉ោង១៦ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ ស្ថិតនៅចំណុចស្រែត្រែងក្នុងភូមិព្រាំង ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

ក្មេងរងគ្រោះទាំង២នាក់ ទី១ ឈ្មោះ បូ សំណាង ភេទប្រុស អាយុ១៤ឆ្នាំ បុខរបរសិស្ស ។ ទី២ ឈ្មោះ តេង​ រតនះ ភេទប្រុស អាយុ១១ឆ្នាំ មុខរបរសិស្ស អ្នកទាំងពីររស់នៅភូមិឃុំខាងលេី ។

តាមសមត្ថកិច្ចបានឲ្យដឹងថា មុនកើតហេតុ ខណៈដែលជនរងគ្រោះ២នាក់បងប្អូនទៅភ្ជួរស្រែ ហើយក៏ធ្លាក់ភ្លៀង ខ្យល់ រន្ទះបាញ់ស្លាប់ទាំង២នាក់បងប្អូន ត្រូវបានក្រុមគ្រួសារ បងប្អូនដឹកតាមរទេះវិលមកផ្ទះ រាយការណ៍ប្រាប់សមត្ថកិច្ចចុះទៅពិនិត្យ រួចរៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕

អត្ថបទ÷តាតុង សែនជ័យ

Share.