ភាពយន្ត «Everything Will Be Ok» វណ្ណកម្មថ្មីរបស់លោក ប៉ាន់ រិទ្ធី គ្រោងនឹងចាក់បញ្ចាំងនៅក្នុងមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ ។

ភាពយន្តឯកសារ ដ៏ល្បីល្បាញមួយនេះ ធ្លាប់បានទទួលពានរង្វាន់ខ្លាឃ្មុំប្រាក់សម្រាប់ស្នាដៃសិល្បៈ ឬ Silver Bear Outstanding Artistic Contribution Best Film Award ពីមហោស្រពភាពយន្តប៊ែរឡាំង ប្រទេសអាល្លឺម៉ង់ ។

«Everything Will Be Ok» បានលាតត្រដាងពីមនុស្សក្លាយជាទាសកររបស់សត្វ ហើយសត្វដណ្តើមយកអំណាចគ្រប់គ្រងពិភពលោក។ អ្នកនិពន្ធនឹងដឹកនាំភាពយន្តមួយនេះ បានផ្ដោតលើគោលគំនិតនៃលទ្ធិប្រជាធិបតេយ្យ និងលទ្ធិប្រជាធិបតេយ្យនិយម ដែលបានទទួលពានរង្វាន់ជាសាកលជាច្រើន។ ភាពយន្ត «Everything Will Be Ok» ជាភាពយន្តបែបស្រមើស្រមៃអំពីពិភពលោកមួយដែលត្រូវបានកាន់កាប់អំណាចដោយសត្វ និងឆ្លុះបញ្ចាំងពីព្រឹត្តិការណ៍ធំៗជាច្រើនដែលកើតឡើងក្នុងពិភពលោក នារយៈពេល ២ឆ្នាំចុងក្រោយ។

នេះជាភាពយន្តទី ២ ហើយបន្ទាប់ពីភាពយន្ត The Missing Picture ដោយលោក រិទ្ធី បាន​ប្រើ​តួអង្គ​តូចៗសូនពីរូបចម្លាក់​ពីដីឥដ្ឋរួមមានសត្វ​តូចៗ ដូចជា ជ្រូក ក្របី និង​គោ និងបាន​បង្ហាញថា​ ពួកសត្វទាំងនេះបាន​យកឈ្នះ​លើ​មនុស្ស​ដែល​ត្រូវបាន​ធ្វើជា​ទាសករ​។ ក្រៅពីប្រើតួអង្គដីឥដ្ឋ ក៏មាននិទាន​កថារៀបរាប់អំពីសាច់រឿងទាំងមូលរបស់ភាពយន្ត បង្កើតឡើងជាគំនិតច្នៃប្រឌិតថ្មីនៃភាពយន្តដែលប្លែកដាច់គេក្នុង​សតវត្ស​ទី​២១។

យ៉ាងណាមិញ ភាពយន្ត «Everything Will Be Ok» ត្រៀមដាក់បញ្ចាំងជាការស្វាគមន៍ក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១១ រួមជាមួយនឹងការជួបស្វាគមន៍យ៉ាងពិសេសជាមួយអ្នកដឹកនាំរឿងផ្ទាល់ផងដែរ៕

សូមទស្សនាវីដេអូ Top News ៖

Share.