កញ្ញា​ សៃ​ ហ្វុន ដែលជាបវរកញ្ញាភេទទី៣ Miss Queen Cambodia 2020 បានតំណាងឱ្យប្រទេសកម្ពុជា ចេញទៅប្រកួតក្នុងកម្មវិធី Miss International Queen 2022 នៅខេត្ត ប៉ាតាយ៉ា ប្រទេសថៃ។ ហើយថ្មីៗនេះ សារព័ត៌មានត្រយងបានទទួលដំណឹងថា ជាផ្លូវការឈុតតំណាងជាតិដែលមានឈ្មោះ «សុវណ្ណទេពីមណីសាគរ » នឹងត្រៀមបង្ហាញក្នុងការប្រកួតនាពេលខាងមុខនេះ។

ដោយឡែក ឈុតតំណាងជាតិ «សុវណ្ណទេពីមណីសាគរ » មានអត្ថន័យឱ្យដឹងថា ជាពស្រ្តាដ៏វិចិត្ររចនាច្នៃប្រឌិតឡើងក្រោមទម្រង់នៃតួអង្គទេពី (ទេវី) មួយអង្គ ជាតំណាងឱ្យអ្នកឃុំគ្រង ថែរក្សាដែនទឹក ព្រមទាំងបានផ្តល់នូវវារីដែលមិនចេះរីង ស្ងួតដល់សព្វសត្វ ក្នុងការរស់រានមានជីវិតនៅលើដែនប្រឹថពីពសុន្ធរានេះ ។ ជាងនេះទៅទៀត ព្រមទាំងបានពាំនាំភោគទ្រព្យដ៏មានតម្លៃ ជាប្រភពនៃអាហារ និងការប្រើ ប្រាស់ផ្សេងៗ ផ្តល់ជាសំណើមដល់ភាវ:មានជីវិតទាំងឡាយលើផែនដី នេះតាមដំណើរនៃវដ្ដសន្ធិដែលមិនចេះឈប់។

តាមរយ:ឈុតតំណាងជាតិមួយនេះនេះ បានតំណាងជាសំឡេងប្រៀបដូច មហាវារីដែលជាមគ្គមួយដ៏ត្រកាលដែលបានតំណាងនូវការតភ្ជាប់ពីទ្វីបមួយទៅកាន់ទ្វីបមួយទៀតនៅលើសកលលោកយើងនេះបង្កើតបានជាចក្រវាឡ និងសព្វសត្វ។ នៅទីណាៗ មហាវារី ដ៏មានគុណូបការៈដ៏មានតម្លៃ សម្រាប់ជីវិត ទោះជាស្ថិតនៅទីណាៗ ក្នុងការចាប់បដិសន្ធិក្រោមការតាក់តែង នៃធម្មជាតិ បុថុជ្ជនគ្រប់ៗរូបសុទ្ធតែមានតម្លៃ និងសេចក្តីថ្លៃថ្នូរក្នុងនាមជាមនុស្សជាតិ មួយរូបដ៏ប្រពៃ។ សូមបញ្ឈប់នូវការរើសអើងភេទ ចាប់ពីពេលនេះតទៅ មនុស្សពុំអាចជ្រើសរើសយោនយកកំណើត ប៉ុន្តែមនុស្សអាចជ្រើសរើសបដិបទា ជាបែបណាក្នុងសង្គមជាតិ។ នេះបើតាមការរៀបរាប់របស់អ្នករចនាឈុត មាឃ គួន។

គួរជ្រាបបន្ថែមដែរថា ការប្រកួតឈុតតំណាងជាតិក្នុងកម្មវិធី Miss International Queen 2022 នឹងធ្វើឡើងនៅថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២២នេះ វេលាម៉ោង ១ រសៀលនៅប្រទេសថៃ និងមានផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផ្លូវការរបស់​ Miss International Queen ផងដែរ។

Share.