ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចុះពិនិត្យការដ្ឋានអ៊ុតកៅស៊ូ AC នៅរង្វង់មូលសួនច្បារសហរាជមុខបី មានទីតាំងស្ថិតនៅសង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ការចុះមកពិនិត្យការដ្ឋានចាក់អ៊ុតកៅស៊ូ AC នៅរង្ចង់មូលសហរាជមុខបីនេះ គឺដើម្បីជួយសម្រួលលំហូរចរាចរណ៍ចូលមកក្រុងព្រះសីហនុ ម្យ៉ាងទៀតការកែលម្អសួនច្បារនៅរង្វង់មូលសហរាជមុខបី ស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ របស់យើងឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត នៅពេលសាងសង់រួចប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរអាចមកលេង កម្សាន្ត និងថតផ្តិតយករូបភាពផ្ទៃ សមុទ្របានថែមទៀតផង។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរ សូមចូលរួមថែរក្សាអនាម័យ បរិស្ថាន នៅរង្វង់មូលសួនច្បារសហរាជមុខបីឱ្យបានល្អ។ រង្វង់មូលសីហរាជមុខបី នឹងបើកឱ្យធ្វើចរាចរណ៍សាក ល្បង នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ ២០២២ ខាង មុខនេះ បន្ទាប់ពីក្រុមការងារបច្ចេកទេសធ្វើការអ៊ុតកៅស៊ូ AC ស្រទាប់ទីមួយរួចរាល់៕

អត្ថបទ៖ ព្រះសីហនុ

Share.