ស្រុកព្រៃនប់៖ នគរបាលបង្ក្រាបនិងឃាត់ខ្លួនជនសង្សយ័ដែលធ្វើសកម្មភាពប្លន់យកកាបូបលុយពីជនរងគ្រោះនៅឃុំរាមស្រុកព្រៃនប់ខេត្តព្រះសីហនុ។

របាយការណ៏ពីនគរបាលឲ្យដឹងថា នៅថ្ងៃទី២២មិថុនា២០២២ វេលាម៉ោង ១៣.០០នាទី តាមផ្លូវជាតិលេខ៤ ចំណុចភ្នំ៩៣ ស្ថិតក្នុងភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានអំពើ លួចមានស្ថានទម្ងន់ទោស កាប់ប្លន់កាបូបលុយ ២នាក់ប្ដីប្រពន្ធជាអ្នកលក់ដូរ មានទីលំនៅភូមិអូរចំណារ ឃុំអូរឧកញ្ញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ពេលជនរងគ្រោះពីរអ្នកប្ដីប្រ ពន្ធជិះម៉ូតូចេញពីលក់ដូរ ក្នុងតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង ត្រឡប់មកផ្ទះវិញ។

ជនសង្ស័យទី១.ឈ្មោះឡាត់ ជីវរ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទ្រារ៤ សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ។ នឹងទី២.ឈ្មោះ យុ ភេទប្រុស អាយុ២៥ឆ្នាំមុខរបរមិនពិត ប្រាកដ មានទីលំនៅសង្កាត់បឹងត្របែក ខណ្ឌចំការមន រាជ ធានីភ្នំពេញ បានធ្វើសកម្មភាពទាញយកកាបូបហើយប្រើច្រវ៉ាក់និងកាំបិតបាំងតោ ដេញកាប់ប្លន់យកកាបូបលុយរបស់ជនរងគ្រោះ២នាក់ប្តីប្រពន្ធ។

ក្រោយពេលធ្វើសកម្មភាពរួចកម្លាំងនគរបាលបានចុះអន្តរាគមន៌និងឃាត់ខ្លួនបានជន សង្ស័យ០១នាក់ឈ្មោះ ឡាត់ ជីវរ ដកហូតវត្តុតាង លុយដុល្លាចំនួន ១៦៥២$ លុយខ្មែរចំនួន ១៥៧៦០០៛ ជញ្ជៀនចំនួន០១វង់របស់ ជនរងគ្រោះ កាំបិតបាំងតោ១ សម្រាប់ធ្វើសកម្មភាព ច្រវ៉ាក់០១ខ្សែមានកិបសោរ ម៉ូតូម៉ាកWIN NERពណ៏ខ្មៅគ្មានស្លាកលេខ០១ គ្រឿង ទូរស័ទ្ទ០១គ្រឿងម៉ាកVIVO ពណ៏ខៀវ០១គ្រឿង របស់ជនសង្សយ័។


បច្ចុបន្នជនសង្សយ័ ត្រូវបាននគរបាលចាត់ចែងកសាងសំណុំរឿងបញ្ជូនទៅផ្តន្ទាទោសតាមនីតិវិធី៕

អត្ថបទ៖ ព្រះសីហនុ

Share.