កំពង់ធំ÷ ខណ្ឌរដ្ឋបាលជលផលកំពង់ធំ សហការជាមួយ កំលាំងគណ:បញ្ជាការឯកភាពខេត្ត ស្រុក ឃុំ អនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាប ដែលបងប្អូនកំពុងតែនេសាទខុសច្បាប់.ហួសកំណត់ ដែលខណ្ឌរដ្ឋបាលជលផលកំពង់ធំ កំពុងតែមានវិធានការទប់ស្កាត់ បទល្មើសនេសាទទ្រង់ទ្រាយធំ កំពុងនេសាទអាណាធិបតេយ្យ។

ការទប់ស្កាត់ និងមានវិធានការក្តៅរបស់ក្រុមការងារប្រចាំការអនុវត្តបទបញ្ជាទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទបឹងទន្លេសាបនេះ ស្ថិតនៅចំណុចឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលត្រូវប្រចាំការនៅនឹងកន្លែ និងយាមល្បាតកន្លែងអភិរក្សទាំង២ជាមួយសហគមន៍នេសាទផាត់សណ្តាយ។

លោក គង់ សុភាព មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំកំលាំងចំរុះចុះទប់ស្កាត់បង្រ្កាបបទល្មើសនៅចំណុចព្រែកបាឡត ស្ថិតក្នុងភូមិបាឡត ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ ក្នុងនោះផងដែរក្រុមជំនាញក៏បានបង្ក្រាបនៅឧបករណ៍នេសាទមួយចំនួនមានការរុះរើកាប់បំផ្លាញចោលវត្ថុតាងបទល្មើសនេសាទនៅនឹងកន្លែងរួមមាន របាំងសាច់អួនចំនួន០៦របាំងប្រវែង៣៨០ម៉ែត្រ លបលូចំនួន០៨ មាត់ឡុកចំនួន០៦ គ្រឿង បង្គោលឈើចំនួន៣០០ដើមត្រីបានចាក់លែង ត្រីចូលបឹងធម្មជាតិទម្ងន់១៥គីឡូក្រាម៕

អត្ថបទ៖ កំពង់ធំ

Share.