ចំណាប់អារម្មណ៍របស់គ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ Koji Gyotoku មុនពេលធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូនេសុីដើម្បីចូលរួមក្នុងការប្រកួត AFF BOYS U19 CHAMPIONSHIP 2022។

លោក Koji Gyotoku បានលើកឡើងថា៖«សម្រាប់ស្ថានភាពក្រុមពេលនេះគឺមិនដូចក្រុមយុវជនអាយុក្រោម១៩ ដែលបានទៅប្រកួតនៅឯប្រទេសវៀតណាមទេ ពេលនោះយើងមាន ពេលវេលាច្រើនក្នុងការរៀបចំក្រុម តែពេលនេះដោយសារបញ្ហាកូរីដ១៩ និងការប្រកួតលីគរបស់យើងមានភាពមមាញឹកជាហេតុដូចនេះទើបយើង មិនមានពេលគ្រប់គ្រាន់ក្នុងការរៀបចំក្រុមនិងការហ្វឹកហាត់ជុំគ្នា។

ជាក់ស្តែងដោយសារកីឡាករមួយចំនួនដែលមានអាយុត្រឹមត្រូវនឹងអាច លេងក្នុងពានរង្វាន់ AFF BOYS U19 CHAMPIONSHIP 2022 នេះបាននៅតាមក្លិប របស់ពួកគេគឺជាកីឡាករសំខាន់ហេតុដូចនេះហើយទើបយើងមិនបាន ហៅពួកគេមកចូលរួមនោះទេគឺដើម្បីឲ្យពួកគេមានឱកាសជួយក្រុមនៃក្លិប របស់ពួកគេដែលមានប្រកួតប្រជែងក្នុងកម្រឹតខ្ពស់។

ដូច្នេះយើងសម្រេចចិត្តថាយើងនិងផ្តល់ឱកាសកីឡាករដែលមាន សមត្ថភាពផ្សេងទៀតមកលេងនៅក្នុងពានរង្វាន់ AFF BOYS U19 CHAMPIONSHIP 2022 នេះ។ ទោះជាយ៉ាងណាក៏ដោយយើងនៅតែខិតខំប្រឹងឲ្យអស់ពីសមត្ថភាព៕

Share.