បាត់ដំបង៖ សមត្ថកិច្ចជំនាញនាំខ្លួនម្ចាស់គណនីហ្វេសប៊ុកឈ្មោះ An Nich ឲ្យបំភ្លឺជុំវិញការផ្សព្វផ្សាយលក់ផលិតផលបារីអេឡិចត្រូនិក រហូតមានការរិះគន់ពីមហាជនច្រើន។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ ដំបងបានប្រាប់ឲ្យដឹងថា ក្រោយបានកត់ សម្គាល់មានម្ចាស់គណនីហ្វេសប៊ុកមួយដែលមានឈ្មោះ An Nich បានបង្ហោះខ្លឹមសារនិងរូបភាព ពី ការផ្សព្វផ្សាយលក់ផលិតផលបារីអេឡិចត្រូនិក អេចឈ៍ ធី ភី (HTPs) បញ្ហានេះក៏បានធ្វេីឱ្យមហាជនទូទៅ ពិសេសអ្នកនិយមប្រេី ប្រាស់បណ្តាញសង្គមបញ្ចេញប្រតិកម្មដោយលេីកឡេីងជាមតិរិះគន់យ៉ាងខ្លាំងថា បាននាំមកនូវការពង្វក់ស្មារតីរបស់យុវជន។

ទើបនៅថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០២២ សមត្ថកិច្ចនគរបាលផែនការងារប្រឆាំងគ្រឿង ញៀនបានចុះស្រាវជ្រាវស្វែងរកឃេីញ ម្ចាស់គណនីខាងលេី ហេីយបាននាំ ខ្លួនមកធ្វេីសាកសួរ និងបំភ្លឺចំពោះការផ្សព្វផ្សាយលក់បារីអេឡិចត្រូនិក នៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួនកន្លងមក។

ក្រោយបញ្ចប់ការសាកសួរតំណាងអយ្យការអម សាសាលាដំបូងខេត្តបាត់ដំបង ជាមួយនឹងសម ត្ថកិច្ចនគរបាលជំនាញបានអនុវត្តវិធានការច្បាប់តម្រូវឲ្យជាមួយ ម្ចាស់គណនីខាងលេី ធ្វេីកិច្ចសន្យាដោយបញ្ឈប់នូវសកម្មភាពដូចពេលកន្លងមក រួចអនុញ្ញាតឱ្យគាត់វិលទៅ លំនៅដ្ឋានវិញ។

ជាមួយការនាំខ្លួននោះ នគរបាលបានរកឃេីញកក្បាលបឺតបារីអេឡិចត្រូនិ (Vab) ចំនួន០៤ដេីម (០២ប្រអប់) និងទឹកសម្រាប់បញ្ជូលទៅក្នុងបារីអេឡិចត្រូនិក (ទឹកVab)ចំនួន០៤ដបផងដែរ៕

អត្ថបទ៖ ដំបងក្រញូង

Share.