ពានរង្វាន់បាល់ទាត់កម្រិតទ្វីបអាស៊ី AFC Cup 2021 ដែលរៀបចំឡើងដោយសហព័ន្ធកីឡាបាល់ទាត់ទ្វីបអាស៊ី កំពុងតែដំណើរការប្រកួតនៅតាមតំបន់នីមួយៗក្នុងទ្វីប ខណៈពេលនេះតំបន់អាស៊ីភាគខាងលិចបានរកឃើញក្រុមចំនួន៤ ឆ្លងផុតវគ្គចែកពូល តែត្រូវប៉ះគ្នាជាបន្តដើម្បីស្វែងរកក្រុមខ្លាំងជាងគេ២ក្រុមតំណាងតំបន់មួយនេះ។

តំបន់អាស៊ីភាគខាងលិចមានពូល A, ពូល B, ពូល C ដោយរកឃើញក្រុមលេខ១តាមពូលដូចជា៖
-ពូល A: ក្រុម Al-Ahed របស់លីបង់
-ពូលB: ក្រុម Al-Muharraq របស់បារ៉ែន
-ពូល C: ក្រុម Al-Kuwait របស់ក្រុមគុយវ៉ែត
-ក្រុម Al-Salt របស់ហ្សកដានី ជាក្រុមចំណាត់ថ្នាក់លេខ២ល្អជាងគេបើធៀបនឹងក្រុមចំណាត់ថ្នាក់នេះ២ទាំង៣ពូលនេះ។
ដូច្នេះក្រុមទាំង៤ត្រូវប្រកួតគ្នាដើម្បីស្វែងរកក្រុមខ្លាំងនៅតំបន់អាស៊ីភាគខាងលិច ដោយធ្វើឡើងចំនួន២ជើង ក្នុងខែកញ្ញា ខាងមុខ៖
* Al-Ahed ប៉ះ Al-Muharraq
* Al-Salt ប៉ះ Al-Kuwait

សូមបញ្ជាក់ថាពានរង្វាន់ AFC Cup 2021 មាន១០ពូល មកពី៥តំបន់ផ្សេងគ្នា អាស៊ីខាងកើត អាស៊ីខាងជើង អាស៊ីកណ្ដាល អាស៊ីខាងកើត និងអាស៊ីអាគ្នេយ៍ ដោយធ្វើឡើងពីថ្ងៃទី១៤ ខែឧសភា ដល់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ដោយកំណត់ប្រទេសមួយធ្វើម្ចាស់ផ្ទះតាមពូលនីមួយៗ៖
-ពូល A ធ្វើនៅទីក្រុង Manama ក្នុងកីឡដ្ឋាន Al Muharraq Stadium ប្រទេសប៉ារ៉ែន
-ពូលB ធ្វើនៅទីក្រុង Amman ប្រទេសហ្សកដានី ប្រើប្រាស់កីឡដ្ឋាន King Abdullah II Stadium
-ពូល C ធ្វើនៅទីក្រុង Amman ប្រទេសហ្សកដានី ប្រើប្រាស់កីឡដ្ឋាន Amman International Stadium
-ពូល D ធ្វើនៅទីក្រុង Malé ប្រទេសម៉ាល់ឌីវ ប្រើប្រាស់កីឡដ្ឋាន National Football Stadium
-ពូល E ធ្វើនៅទីក្រុង Bishkek នៅប្រទេសកៀហ្ស៊ីស៊ីស្ថាន ប្រើប្រាស់កីឡដ្ឋាន Dolen Omurzakov Stadium
-ពូល F ធ្វើនៅទីក្រុង Dushanbe ប្រទេសតាហ្ស៊ីគីស្ថាន ប្រើប្រាស់កីឡដ្ឋាន Pamir Stadium
-ពូល G មិនទាន់កំណត់
-ពូល H មិនទាន់កំណត់ម្តងទៀត
-ពូល I មិនទាន់កំណត់ម្ដងទៀត
-ពូល J ធ្វើនៅទីក្រុងហុងកុង ប្រើប្រាស់កីឡដ្ឋាន Hong Kong Stadium
គិតត្រឹមពេលនេះបានបញ្ចប់ការប្រកួត៥ពូល បូកទាំងតំបន់អាស៊ីកណ្ដាល មាន៖
-ពូល E ក្រុមAhal មកពីប្រទេសទួរមេនីស្ថាន
-ពូល F ក្រុម Nasaf របស់អ៊ូបេគីស្ថាន
ចំណែកកម្ពុជា មានក្រុម២ចូលរួមគឺក្រុមជើងឯកពានរង្វាន់លីគ Metfone Cambodian League 2020 បឹងកេត ស្ថិតនៅពូល G ហើយក្រុមវិសាខា ម្ចាស់ជើងឯកពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២០ ត្រូវប្រកួតជម្រុះជាមួយក្រុម Lalenok United របស់ទីម័រខាងកើត ខណៈអ្នកឈ្នះត្រូវចូលលេងពូល I ។
