នៅថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២ នេះ គេស្រាប់តែឃើញលោកជំទាវ ហ៊ុន ស៊ីណាត បង្ហោះសាររៀបរាប់ពីការជួយជ្រោមជ្រែងដល់តារាចម្រៀង យក់ ថិតរដ្ឋា និងឃុំ ប៉ុណ្ណាដែត រងការបំពាន និងតតាំងរឿងក្ដីជាមួយអ្នកជំនួញអចលនៈទ្រព្យម្នាក់ រហូតដល់លក់ទ្រព្យសម្បត្តិខ្ទេចអស់ពីខ្លួន។ ការបង្ហោះរបស់លោកជំទាវ ហាក់ដូចឱ្យតម្រុយពីការពន្លឿនក្នុងរកយុត្តិធម៌ជូនតារាចម្រៀងទាំងពីរនេះ កាន់តែទទួលបានលិទ្ធផលក្នុងពេលឆាប់ៗខាងមុខ។

ផ្អែកតាមហ្វេសប៊ុកផ្លូវការបស់លោកជំទាវ ហ៊ុន ស៊ីណាត បានបង្ហោះសារទាំងស្រុងថា «សូមថ្លែងអំណរគុណដល់លោកក្មួយ ឌួង ដារ៉ា ដែលបានខិតខំរកដំណោះស្រាយ ក្នុងរឿងរបស់កូនប្រុស ឃុំ ប៉ុណ្ណាដែត និងកូនស្រី យក់ថិតរដ្ឋា បានបញ្ចប់ដោយឈ្នះ ឈ្នះ ទាំងអស់គ្នា 🙏សូមជូនពរដល់លោកក្មួយឲ្យមានសុខភាពល្អដើម្បីបន្តជួយដល់រាស្ត្រតទៅទៀត »។

ការបង្ហោះនេះពិតជាធ្វើឱ្យតារាចម្រៀង យក់ ថិតរដ្ឋា និងលោក ឃុំ ប៉ុណ្ណាដែត ញញឹមស្រស់ឡើងវិញ ចំពោះការដោះស្រាយរឿងក្ដី និងទទួលបានការចចារជាមួយភាគីអ្នកជំនួញអចលនៈទ្រព្យ។ អ្នកនាង យក់ ថិតរដ្ឋា បានលើកឡើងយ៉ាងរំភើបទៅកាន់លោកជំទាវ ហ៊ុន ស៊ីណាតថា ៖ «សូមអរគុណអ្នកម្តាយ ដែលអ្នកម្តាយតែងតែលើកទឹកចិត្តកូនទាំងពីរ🙏🏻»។

យ៉ាងណាមិញ កន្លមកនៅពេលមានបញ្ហាតតាំងក្ដីជាមួយអ្នកជំនួញអចលនៈទ្រព្យនោះ លោក ជំទាវ ហ៊ុន ស៊ីណាត តែងតែលើកទឹកចិត្តប្ដីប្រពន្ធអ្នកចម្រៀងទាំងពីរនាក់នេះថា ៖ «ស៊ូ ស៊ូ សិនទៅបន្តិចទៀតអ្វីៗកូននឹងល្អឡើងវិញ ត្រូវជឿជាក់លើខ្លួនកូនថាអាចធ្វើវាបានម៉ែនៅផ្ដល់កម្លាំងចិត្តឲ្យកូនជានិច្ច»។ ការលើកទឹកចិត្តនេះបានធ្វើឱ្យអ្នកទាំងពីរមានភាពកក់ក្ដៅ និងប្រឹងប្រែងបន្តទៀត​ ក្នុងការស្វែងរកពន្លឺយុត្តិធម៌ឱ្យខ្លួនឯង។

បើទោះជាពេលនេះស្ថិតនៅក្នុងដំណើរការចចារទាំងទ្វេភាគី នឹងទទួលបានលិទ្ធផលយ៉ាងក្ដីនោះ តែរឿងលម្អិតទៅពេលមុខយ៉ាងណាទៀត យើងធ្វើការបញ្ជាក់បន្ថែមឱ្យមហាជនបានដឹង៕

Share.