សារព័ត៌មានត្រយងបានទទួលដំណឹងមកថា ឪពុករបស់ស្វាមីអ្នកនាង ចាន់​ កែវនិមល​ បានទទួលមរណភាពនាថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង 20 និង20នាទីយប់ ដោយរាគាពាធ។

តាមការបង្ហោះរបស់លោក សូវ៉ាត សីលា ដែលជាស្វាមីរបស់អ្នកនាង ចាន់​ កែវនិមល បានបង្ហោះនៅលើហ្វេសប៊ុកឱ្យដឹងថា ៖ « លោកឳពុក អ៊ុន សូវ៉ាត បានទទួលអនិច្ចកម្មក្នុងជន្មាយុ ៧៥ ឆ្នាំ នៅថ្ងៃពុធ ១កើត ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ វេលាម៉ោង ២០:២០ នាទីយប់។ សូមដួងវិញ្ញាណក្ខ័ន្ធលោកឳពុកបានទៅកាន់សុខគតិភពកុំបីឃ្លៀងឃ្លាតឡើយ🙏🙏🙏សព្វតម្កល់នៅស្រុកកំណើត ភូមិអង្គរជ័យក្រោម ឃុំអង្គរជ័យ ស្រុកអង្គរជ័យ ខេត្តកំពត ដើម្បីធ្វើបុណ្យតាមប្រពៃណី»។

ក្រោយទទួលដំណឹងនេះ គេឃើញមានសិល្បករ និងសិល្បការនី រួមទាំងមហាជនជាច្រើននាក់ បានសម្ដែងការចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំខាងលើនេះ៕

Share.