ស្រុកព្រៃនប់៖ ឃាត់ក្រុមក្មេងទំនើងឈ្លោះប្រកែកគ្នា ប្រើកាំបិតផ្គាក់ បំពង់ទីប និងដំបង គំរាមវាយកាប់គ្នាតាមផ្លូវ ក្នុងឃុំអូរជ្រៅ ស្រុកព្រៃនប់ កាលកាលពីរសៀលថ្ងៃទី២៧មិថុនា២០ ២២ ឃាត់ខ្លួនក្មេ ងទំនើងសរុបចំនួន០៨នាក់ ។

បើតាមលោកវរសេនីយ៌ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់ឲ្យដឹងថា ក្មេងទំនើងទាំង២ក្រុមបានសារភាពថា ខ្លួនបានឈ្លោះប្រកែ ករករឿងគ្នាដោយកាន់កាំបិត បំពង់ទីប និ ងដំបង ក្រោយមានទំនាស់ ពាក្យសំដីគ្នា ប៉ុន្តែពុំបានវាយកាប់ចាក់គ្នាឲ្យមានអ្នកណាម្នាក់រង របួសស្នាមអ្វីឡើយ។

អធិការនគរបាលស្រុកព្រៃនប់ឲ្យដឹងបន្ថែមថា ករណីនេះនគរបាលបានដោះលែងវិញហើយ ក្រោយអប់រំណែនាំនិងអញ្ជើញឪពុកម្តាយ អាណាព្យាបាលមកទទួលយក ជាមួយនឹងការរៀបចំឲ្យក្មេងៗទាំងនេះ ក្រាបបង្គំសុំខមាទោស ឪពុកម្តាយ អាណាព្យាបាល និងប្តេជ្ញាចិត្តថាឈប់ប្រព្រឹត្តអំពើបែបនេះទៀត៕

អត្ថបទ៖ ក្រុងព្រះសីហនុ

Share.