ប្រទេស​នៅ​តំបន់​អាស៊ី​កណ្ដាល​ នឹង​ជា​អតីត​សហភាព​សូវៀត​ គឺប្រទេស តួកមេនីស្ថាន (Turkmenistan) ត្រូវបាន​ចាត់​ទុក​ថា ជា​ប្រទេស​ដែល​រង​នឹង​អាកាស​ធាតុ​ក្ដៅ​បំផុត​មិន​ធ្លាប់​មាន ខណៈ​ប្រទេស​ចំនួន ២ ទៀត​ក៏​បាន​ប្រកាស​ពី​ការ​កើន​ឡើង​កម្ដៅ​ដែរ​​។

ទីក្រុង Uchadzhi នៃ​​ប្រទេស​ តួកមេនីស្ថាន (Turkmenistan) បាន​កត់​ត្រា​ថ្ងៃ​ក្ដៅ​បំផុតក្នុង​ប្រវត្តិសាស្រ្ត​អាស៊ី​កណ្ដាល ខណៈខ្លួន​បានជួប​ប្រទះ​នឹង​អាកាស​ធាតុ​ក្ដៅ​កម្រិត ៤៨.២អង្សាសេ នៅ​ក្នុង​ខែ​ មិថុនា ឆ្នាំ ២០២២​នេះ​។ ដោយកាល​ពី​ឆ្នាំ ១៩៧៧ ​ទីក្រុង​នេះ​ធ្លាប់​ជួបប្រទះ​នឹង​អាកាសធាតុក្ដៅ​កម្រិត ៤៨អង្សា​សេ។

ចំណែក​ឯ​ប្រទេសអតីត​សហ​ភាព​សូវៀត​ ២​ប្រទេស​ទៀតដូចជា​​ប្រទេស​ Uzbekistan និង Tajikistan ក៏​បាន​កត់ត្រា​ពី​ការ​កើន​ឡើង​កម្ដៅ​ផង​ដែរ​។ ដោយ​ប្រទេស Uzbekistan បាន​ជួប​ប្រទះ​នូវ​សីតុណ្ហភាព​​ ៤៥.៨អង្សាសេ ហើយ​​ Tajikistan ក៏​បាន​កត់​ត្រា​កម្ដៅ​ក្ដៅ​កម្រិត ៤៦.អង្សាសេ​។

សូម​ជម្រាប​ថា ការ​កើន​ឡើង​កម្ដៅ​ កំពុង​តែ​ក្លាយ​ជា​ការ​ព្រួយបារម្ភ​សម្រាប់​បណ្ដា​ប្រទេស​នានា​នៅ​ជុំវិញ​ពិភព​លោក​ ខណៈ​ដែល​ប្រទេស​ជាច្រើន​បាន​ជួប​ប្រទះ​នូវ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​មិន​ធ្លាប់​មាន​៕

ប្រភព៖ Trendsmap

Share.