បាត់ដំបង៖ ជម្លោះក្នុងគ្រូសារ បណ្តាលឲ្យបុរសជាប្តីយកកាំបិតកាប់ទៅលើប្រពន្ធខ្លួន រងរបួសធ្ងន់​ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យ ករណីនេះបានកើតឡើង កាលពីថ្ងៃទី២៨​ ខែ​ មិថុនា​ ឆ្នាំ​២០ ២២វេលាម៉ោង១៨និង​៣០នាទីក្នុងលំនៅរបស់ជនរងគ្រោះ​ ស្ថិតនៅក្រុមទី០៩ភូមិសំរោងក្នុង​ ឃុំសំរោងក្នុង​ ស្រុកឯកភ្នំ​ ខេត្តបាត់ដំបង។

តាមប្រព័ត៌មានបានឲ្យដឹងថា នៅថ្ងៃកើតហេតុបុរសជាប្តី បានប្រើ​កាំបិតកាប់ទៅលើស្រ្តីជាប្រពន្ធ ឈ្មោះសឿត​ ចត្ថា ​អាយុ៣៥ឆ្នាំ បណ្តាលឱ្យរងរបួសជាច្រើនកន្លែង និងត្រូវបានអ្នកជិតខាងនាំយកទៅសង្រ្គោះនៅមន្ទីរពេទ្យភ្លាមៗ។

ក្រោយកើតហេតុ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំ ដែលមានលោកវរសេនីយ៍ឯក​ឡុង​យោ​ ធាវីរៈ​ ជាអធិការនគរបាល ស្រុកឯក​ភ្នំ​បានដឹក​កម្លាំងផ្នែកជំនាញ​ ចុះឃាត់ខ្លួនជនសង័្សយឈ្មោះជាប្តីមកធ្វើការ សាកសួរ​និងស្រាវជ្រាវបន្ត។ ហើយនៅថ្ងៃទី៣០​ ខែ​ មិថុនា​ឆ្នាំ​២០​២២ សមត្ថកិច្ចនគរបាលស្រុកឯកភ្នំ បានបញ្ជូនខ្លួនជនសង័្សយ ជាប្តីមកកាន់ការិយាល័យជំនាញដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមផ្លូវច្បាប់៕

អត្ថបទ៖ ភ្នាក់ងារភ្នំពេញ

Share.