ភ្នំពេញ ៖ គ្រឿងចក្រមួយគ្រឿង ខណៈដែលម្ចាស់បញ្ឆេះទុលចោល នៅក្នុងកាដ្ឋាន ស្រាប់តែឆ្លងភ្លើងឆាបឆេះ ស្ទើរអស់ទាំងស្រុង ផ្អើលកម្មករ សមត្ថកិច្ច ចូកខ្សាច់ចាក់កប់ផង បាញ់ទឹកពន្លត់ផង កាលពីវេលាម៉ោង៥និង៥៥នាទីល្ងាចថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នៅក្នុងរោងការដ្ឋានចាក់លូ មួយកន្លែង ក្នុងភូមិកោះស្នា សង្កាត់ស្នោ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមសមត្ថកិច្ចបានឲ្យដឹងថា គ្រឿងចក្រទទួលរងគ្រឿងឆេះ ជារបស់ការដ្ឋាន ចាក់លូ ប្រចាំទីតាំងខាងលើ ហើយមុនកើតហេតុ កម្មករអ្នកបើកបរបញ្ឆេះ ឈូសប្រមូលខ្សាច់ហើយ មិនបានពន្លត់ទេ រួចចុះទៅធ្វើការងារផ្សេងទៀត ស្រាប់តែឆ្លងប្រព័ន្ធភ្លើង ឆាបឆេះ ផ្អើល កម្មករ ដងទឹកជះផងនៅតែមិនរលត់ កាន់តែខ្លាំងឡើងៗ យកគ្រឿងចក្រផ្សេងមួយគ្រឿងទៀត ចូកដីខ្សាច់ចាក់កបគ្របពន្លត់ភ្លើង រហូតដល់មានរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌកំបូលមួយគ្រឿង ចេញទៅជួយបាញ់ទឹកពន្លត់ភ្លើង ។

អគ្គិភ័យឆេះគ្រឿងចក្រខាងលើ បណ្តាលឲ្យរងខូចខាតស្ទើរទាំងស្រុង តែមិនបង្កឲ្យអ្នកណារងរបួសដែរ ៕

អត្ថបទ÷តាតុង សែនជ័យ

Share.