បន្ទាយមានជ័យ៖ អ្នកដែលចេញ.ចូលទៅថៃដែលប្រើប្រាស់ប៉ាស្ព័រមិនចាំបាច់ទិញThailandpassនិងធានារ៉ាបរងទៀតឡើយសំខាន់ត្រូវមានឯកសារចាក់វ៉ាក់សាំងគ្រប់គ្រាន់ដែលត្រូវបានជូនដំណឹងចាប់ពីថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២២នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។


លោកឧត្តមត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ភាគីថៃបានជូនដំណឹងចាប់ពីថ្ងៃទី០១ ខែកក្តដា ឆ្នាំ២០២២នេះតទៅ ប្រជាពលរដ្ឋដែលចេញ.ចូលឆ្លងកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលឈមច្រកខ្លងឡឹកខេត្តស្រៈកែវប្រទេសថៃ សម្រាប់អ្នកដែលប្រើប្រាស់ប៉ាស្ព័រត្រូវលុបចោលរឺបញ្ឈប់ការទិញThailandpass និងធានារ៉ាបរង តែតម្រូវឲ្យមានឯកសារចាក់វ៉ាក់សាំងការពារកូវីដ.១៩ឲ្យ បានគ្រប់គ្រាន់ទើបអនុញ្ញាតឲ្យចេញ.ចូល។


លោកបានបញ្ជាក់ថា៖ កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២២ភាគីថៃបានបើកអោយប្រជាពលរដ្ឋចេញ.ចូលនិងឆ្លងតកាត់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលឈមច្រកខ្លងឡឹកខេត្តស្រៈកែវប្រទេសថៃ ដោយតម្រូវអោយអ្នកប្រើប្រាស់ប៉ាស្ព័រ(Pass Port)ត្រូវទិញ(Thailand Pass)និងធានារ៉ាប់រង១ខែតំលៃ៥០ដុល្លារស្មើកញ្ចប់ធានារ៉ាប់រងចំនួន១ម៉ឺនដុល្លារ និង១ខែតំលៃ៧០ដុល្លារស្មើកញ្ចប់ធានារ៉ាប់រងចំនួន២ម៉ឺនដុល្លារដែលមានសុពលភាពរយៈពេល១ខែ ហើយត្រូវទិញមុនរយៈពេល៤៨ម៉ោង និងអ្នកដែលប្រើប្រាស់ប័ណ្ណព្រំដែន(BorderPass)សម្រាប់ប្រជាពលរដ្ឋរស់នៅខេត្តជាប់ជាយដែន និងតម្រូវយមានឯសារចាក់វ៉ាក់សាំងការពារកូវីដ.១៩អោយបានគ្រប់គ្រាន់។


លោកវេជ្ជៈបណ្ឌិត ឡេ ច័ន្ទសង្វាត ប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យបានប្រាប់ថា ជាការណែនាំពីបក្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រៈរាជាណាចក្រកម្ពុជា ក្រសួងសុខាភិបាលបានដាក់វិធានការឲ្យមន្ត្រីជំនាញត្រូវធ្វើការត្រួតពិនិត្យនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ឲ្យបានត្រឹមត្រូវនិងយកចិត្តទុកដាក់ការពារទប់ស្កាត់ការរីករាលជំងឺកូវីដ_១៩ក្នុងសហគមន៍៕

អត្ថបទ៖ ប៉ោយប៉ែត

Share.