ព្រះសីហនុ៖ មនុស្ស០៥នាក់ បានរងរបួសមធ្យមនិងស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ក្រឡាប់រថយន្ធ្លាក់ៀផ្លូវ ដែលបង្ករឡើយដោយខ្លួនឯង។

សមត្តិកិច្ចប្រាប់ឲ្យដឹងថាមានគរណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០៣-២០៤ ស្ថិតនៅភូមិស្មាច់ដែង ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ នៅថ្ងៃទី០៤ខែកក្កដា ឆ្នាំ.២០២២ វេលាម៉ោង ០១:៥០នាទី រសៀល។

ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយខ្លួនឯងមួយ ដោយរថយន្ដ០១គ្រឿងម៉ាក HYUNDAI ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 2N-1721 ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ មកដល់ចំណុចខាងលើ រថយន្តបានឡើងវ៉ាជែងជ្រុលធ្លាក់ផ្លូវ ហើយបានទាញចង្កូតមកខាងស្ដាំដៃវិញបណ្ដាលឲ្យក្រឡាប់តែម្ដង។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលអោយមនុស្សរងរបួសមធ្យម ចំនួន ០៤នាក់និងម្នាក់រងរបួសស្រាល ៕

អត្ថបទ៖ ព្រះសីហនុ

Share.