គោព្រៃកម្ពុជាក្រោមការដឹកនាំរបស់លោក Koji Gyotoku បានរៀបចំក្រុមរួចរាល់សម្រាប់ជំនួបលើកទី២ ទល់នឹង ម៉ាឡេស៊ី វេលាម៉ោង៣:០០រសៀលនេះ នៅកីឡដ្ឋាន MEDYA SENAYAN ពានរង្វាន់ AFF U19 BOYS CHAMPIONSHIP ប្រទេសឥណ្ឌូនេសុី។

តារាងចំណាត់ថ្នាក់បណ្តោះអាសន្នពូល B បន្ទាប់ពី U19កម្ពុជា យកឈ្នះU19សិង្ហបុរី ១-០ ក្នុងជំនួបបើកឆាក៖
1. ឡាវ ឆ្លងកាត់១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ
2. កម្ពុជា ឈ្នះ១ មាន៣ពិន្ទុ
3. ម៉ាឡេស៊ី មិនទាន់ប្រកួត
4. សិង្ហបុរី ចាញ់១​ មិនមានពិន្ទុ
5. ទីម័រខាងកើត ចាញ់១​ មិនមានពិន្ទុ។ 

ខណ:ពានរង្វាន់ AFF Women’s Championship 2022 ឈុតធំនារីកម្ពុជា ក្រោមការដឹកនាំរបស់លោក ប្រាក់ វុទ្ធី នឹងត្រូវប្រកួតឆាកប៉ះ ឡាវ នៅវេលាម៉ោង៦:០០នាទី កីឡដ្ឋាន BINAN ប្រទេសហ្វីលីពីន។

គួរដឹងថាក្រុមជម្រើសជាតិនារីកម្ពុជា ស្ថិតនៅពូល B ជាមួយ វៀតណាម, មីយ៉ាន់ម៉ា, ទីម័រខាងកើត និង ឡាវ ខណ:ពូល A មានម្ចាស់ផ្ទះហ្វីលីពីន, ថៃ, ឥណ្ឌូណេស៊ី, សិង្ហបុរី, អូស្ត្រាលី និង ម៉ាឡេស៊ី៕

Share.