គោជំទន់កម្ពុជាបានត្រឹមខកចិត្តក្នុងជំនួបទីពីរ ក្រោយរងបរាជ័យក្រោមថ្វីជើងម៉ាឡេស៊ី ក្នុងលទ្ធផល ២-១ ពានរង្វាន់ AFF U19 BOYS CHAMPIONSHIP នៅប្រទេសឥណ្ឌូនេសុី កាលពីរសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ នៅកីឡដ្ឋាន MEDYA SENAYAN។

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់បណ្តោះអាសន្នពូល B៖
1. ឡាវ ឆ្លងកាត់១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ
2. ម៉ាឡេស៊ី ឆ្លងកាត់១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ
3. កម្ពុជា ឆ្លងកាត់២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
4. ទីម័រខាងកើត ឆ្លងកាត់២ប្រកួត ឈ្នះ១ ចាញ់១​ មាន៣ពិន្ទុ
5. សិង្ហបុរី ឆ្លងកាត់២ប្រកួត ចាញ់ទាំង២​ មិនមានពិន្ទុ។

ខណ:ឈុតធំនារីកម្ពុជា ក្រោមការដឹកនាំរបស់លោក ប្រាក់ វុទ្ធី ចែក​ពិន្ទុ​គ្នា​ជាមួយឡាវ ក្រោយបញ្ចប់លទ្ធផល៩០នាទីពេញទៅ ១-១ នៅកីឡដ្ឋាន BINAN ប្រទេសហ្វីលីពីន ពានរង្វាន់ AFF Women’s Championship 2022។

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់បណ្តោះអាសន្នពូល B៖
1. មីយ៉ាន់ម៉ា ឆ្លងកាត់១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ
2. កម្ពុជា ឆ្លងកាត់១ប្រកួត ស្មើ១ មាន១ពិន្ទុ
3. ឡាវ ឆ្លងកាត់១ប្រកួត ស្មើ១ មាន១ពិន្ទុ
4. វៀតណាម មិនទាន់ប្រកួត
5. ទីម័រខាងកើត ឆ្លងកាត់១ប្រកួត ចាញ់១ មិនមានពិន្ទុ៕

Share.