បន្ទាប់ពីគោជំទន់កម្ពុជាបានត្រឹមខកចិត្តក្នុងជំនួបទីពីរ ក្រោយរងបរាជ័យក្រោមថ្វីជើងម៉ាឡេស៊ី ក្នុងលទ្ធផល ២-១ ពានរង្វាន់ AFF U19 BOYS CHAMPIONSHIP នៅប្រទេសឥណ្ឌូនេសុី នៅកីឡដ្ឋាន MEDYA SENAYAN។

ពេលនេះលោក Gyotoku Koji កោះហៅយុវជន៤រូបបន្ថែមទៀតមានដូចជា៖
– សាំង ហាន់ឃុន (ក្លិបបាល់ទាត់វិសាខា)
– សុខគ្រី សូហ្វាន (ក្លិបបាល់ទាត់អង្គរថាយហ្គឺ)
– អៀម រតនា (ក្លិបបាល់ទាត់សូលទីឡូអង្គរ)
– គង់ លីហួរ (ក្លិបបាល់ទាត់ខេត្តព្រៃវែង)។

ខាងក្រោមនេះគឺជាចំណាត់ថ្នាក់បណ្តោះអាសន្នពូល B៖
1. ឡាវ ឆ្លងកាត់១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ
2. ម៉ាឡេស៊ី ឆ្លងកាត់១ប្រកួត ឈ្នះ១ មាន៣ពិន្ទុ
3. កម្ពុជា ឆ្លងកាត់២ប្រកួត ឈ្នះ១ ចាញ់១ មាន៣ពិន្ទុ
4. ទីម័រខាងកើត ឆ្លងកាត់២ប្រកួត ឈ្នះ១ ចាញ់១​ មាន៣ពិន្ទុ
5. សិង្ហបុរី ឆ្លងកាត់២ប្រកួត ចាញ់ទាំង២​ មិនមានពិន្ទុ។

សម្រាប់ការប្រកួតបន្ទាប់របស់ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងត្រូវជួប ឡាវ នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង៧:០០រសៀល នៅកីឡដ្ឋាន MEDYA SENAYAN៕

Share.