ព្រះសីហនុ ៖ បុរសម្នាក់បានស្លាប់ ដោយសារជនដៃដល់គ្នា២នាក់ ប្រដាប់ដោយដែកទីបវាយ បណ្តាលឲ្យសន្លប់ រួចលើកបោះចូលក្នុងទឹកជាក្រោយ ហើយនាំគ្នាគេចខ្លួនបាត់អស់ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ចញលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅផែ៩៩(ទំនប់រលក) ក្រុមទី២៧ ភូមិ៣ទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

យោងតាមពាក្យបណ្ដឹងម្ចាស់ទូកនេសាទឈ្មោះ សោម សារឿន ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបរទូកនេសាទ បានឲ្យដឹងថា កាលពីវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ មានអ្នកបើកទូក ឲ្យគាត់ឈ្មោះសុផល ហៅកុល វិលត្រឡប់មកពីផឹកវិញ មានគ្នា០២នាក់មកជាមួយឈ្មោះ អុល (ដៃដល់) និងម្នាក់ទៀត ជា ជនរងគ្រោះ(សព) មិនស្គាល់ឈ្មោះ ពេលឡើងដល់លើទូកឈ្មោះ កុល និងជនរងគ្រោះ បានឈ្លោះប្រកែកគ្នា ដោយសារជនរងគ្រោះបានចោទប្រកាន់ឈ្មោះ កុល បានជំពាក់ប្រាក់គាត់កន្លងមក តែឈ្មោះ កុល បានបដិសេធថា មិនដែលខ្ចីទេ ក្នុងពេលនោះក៏បានឈ្លោះប្រតាយប្រតប់គ្នា ស្រាប់តែឈ្មោះ សុផល ហៅអុល បាន យកដែកទីបវាយទៅលើជនរងគ្រោះជាច្រើនដែកបណ្តាលឱ្យដួលសន្លប់នៅលើទូក បន្ទាប់មកឈ្មោះ អុល បានលើកសាកសពបោះចូលក្នុងទឹក រួចនាំគ្នារត់គេចខ្លួនបាត់អស់ រហូតដល់វេលាម៉ោង១២និង៣០នាទីរសៀល ថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២២ ទើបឃើញសាកសពអណ្តែតទឹក បានរាយការណ៍មកសមត្ថកិច្ចជំនាញចុះទៅពិនិត្យ ។

បើតាមការស្រាវជ្រាវរបស់កម្លាំងជំនាញបានឲ្យដឹងថា ជនសង្ស័យចំនួន០២នាក់រួមាន ៖
ទី១ ឈ្មោះ អុល ភេទប្រុស អាយុប្រហែល២៨ឆ្នាំ មុខរបរកូនដៃទូក (ជនដៃដល់)មានស្រុកកំណើត ភូមិពពិល ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។ ទី២ ឈ្មោះសុផល ហៅកុល ភេទប្រុស អាយុប្រហែល២៨ឆ្នាំ មុខរបរតៃកុងទូក មានស្រុកកំណើត ភូមិពពិល ឃុំព្រៃកន្លោង ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ។

ជនសង្ស័យទាំង០២នាក់ខាងលើ បន្ទាប់ពីធ្វើសកម្មភាពរួចបានរត់គេចខ្លួន។ពេលនេះ សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួន ។

អត្ថបទ៖តាតុង សែនជ័យ

Share.