បន្ទាយមានជ័យ៖ ផ្តើមពីការឌឺដងពាក្យសំដីចងគំនុំ ។លុះពេលឃើញជនរងគ្រោះអង្គុយ លេង នាំបក្ខពួកយក ដំថ្មគប់បណ្តាលឲ្យបែកក្បាលស្លាប់ពេលបញ្ជូនទៅសម្រាកព្យាបាល នៅមន្ទីរពេទ្យ។ ជនដៃ ដល់គេចខ្លួនជិត១ខែ ទើបសមត្ថកិច្ចចាប់ខ្លួនបាន២នាក់ បញ្ជូនទៅ សាលាដំបូងខេត្តបន្ទាយមានជ័យនៅថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២២។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ ជនសង្ស័យដែលត្រូវឃាត់ខ្លួន២នាក់មាន១.ឈ្មោះ លី ប៊ុនណារ័ត្ន ភេទប្រុសអាយុ២១ឆ្នាំ ២.ឈ្មោះ ឈូ ពៅ ភេទប្រុសអាយុ២២ឆ្នាំជនទាំង២នាក់ស្នាក់នៅភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត។

លោកបានបញ្ជាក់ថា៖ កាលពីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២២នៅចំណុចមុខរោងចក្រ អូរនាង ភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត មានករណីក្មេងទំនើង១ក្រុមបាន យកដុំថ្មគប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ជឹម នុយ ភេទប្រុសអាយុ១៦ឆ្នាំរស់នៅភូមិ ចាន់គីរី សង្កាត់និងក្រុងប៉ោយប៉ែត បណ្តាលបែកក្បាលរបួសធ្ងន់ហើយជនបង្កគេចខ្លួន បាត់អស់ ត្រូវបានសាច់ញាតិនាំទៅមន្ទីរពេទ្យបង្អែកដីថ្មីក្រុងប៉ោយប៉ែតរហូត ដល់ព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២២ជនរងគ្រោះបានស្លាប់បាត់បង់ជីវិត។

លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា៖ ក្រោយទទួលពាក្យបណ្តឹងពីឈ្មោះ ជឹម នឿន ភេទប្រុសអាយុ ៦២ឆ្នាំ(ជាឪពុកជនរងគ្រោះ)ហើយកម្លាំងនគរបាល ក្រុង ប៉ោយប៉ែត បានស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យបាន ២នាក់ដែលជនសង្ស័យនៅ ថ្ងៃទី០៥ ខែកក្តដា ឆ្នាំ២០២២នៅចំណុចភូមិភូមិអូរឫស្សី សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត បាននាំយកមកសាកសួរ។តាមចម្លើយសារភាពពួកគេបានធ្វើសកម្មភាពទៅលើជនរងគ្រោះព្រោះតែរឿងឌឺដងពាក្យសំដីហើយចងគំនុំទុក។លុះពេល ឃើញជនរងគ្រោះអង្គុយ លេង នាំបក្ខពួកយកដំថ្មគប់បណ្តាលបែកក្បាលហើយនាំគ្នាគេចខ្លួន ប៉ុន្តែត្រូវបាន សមត្តកិច្ចចាប់ខ្លួន៕

អត្ថបទ៖ប៉ោយប៉ែត

Share.