បន្ទាយមានជ័យ៖ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក ក្នុងពិធីសម្ពោធដាក់អោយប្រើប្រាស់នូវ សមទ្ធិផល នៅវត្តរត្តមនៈសុខសាន្ត(ហៅវត្តអូរខៃដន)នៅថ្ងៃ ទី៧ខែកក្កដាឆ្នាំ២០២២នេះ មានប្រសាសន៍ថា  តំបន់ប៉ោយប៉ែតខេត្តបន្ទាយមានជ័យដែលជាប់ព្រំដែនកម្ពុជា-ថៃ នាសម័យសង្គ្រាមជាតំបន់សមភូមិក្តៅនៅទិសពាយ័ព្យនៃប្រទេសកម្ពុជា។ ដោយសារ យុទ្ធសាស្ត្រឈ្នះឈ្នះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព បានប្រែក្លាយតំបន់សង្គ្រាមឲ្យទៅជាតំបន់ អភិវឌ្ឍន៍ និងរីកចម្រើនគ្រប់វិស័យ។

ក្នុងឱកាសនោះដែរ ឯកឧត្តមបានលើកឡើងថា  ជាការខិតខំប្រឹងប្រែងនិងយកចិត្ត ទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាក់វ៉ាក់សាំង ការពារកូវីដ-១៩ជូនប្រជាពលរទូទាំងប្រទេសរហូតដល់ដូស ទី៥ ហើយប្រទេសកម្ពុជា បាន ធូរស្រាលពីការឆ្លងរីករាលដាលនៃកូវីដ-១៩។

ក្នុងឱកាសសម្ពោធសមទ្ធិផលនានា ក្នុងវត្តអូរខៃដន នោះដែរ ក៏មានពិធី បំពាក់គ្រឿង ឥស្សរិយយសមានមេដាយនិងប័ណ្ណថ្លែងអំណគុណនិងចែកជូនអំណោយដល់យាយជីតាជីចំនួន៥០ដែលរួមមានក្រណាត់សនិងថវិកាផងដែរ៕

អត្ថបទ៖ប៉ោយប៉ែត

Share.