លោក ស្រី ឈុន ដារី អភិបាលរងក្រុងព្រះសីហនុនៅព្រឹកទីថ្ងៃទី០៧ខែកក្កដាឆ្នាំ២០២២ នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពក្រុងចុះបិទទីតាំង ល្បែងស៊ីសង (អាជីវកម្ម កាស៊ីណូ បាវឡុង )ស្ថិតនៅក្នុងភូមិ២ សង្កាត់២ ស្រង់ព្រះសីហនុ/ខេត្តព្រះសីហនុ។

លោកស្រីឈុន ដារីអភិបាលរងក្រុងបានឲ្យដឹងថា ចំពោះទីតាំងទីតាំងល្បែងស៊ីសងខាង លើនេះ កន្លងមកមានច្បាប់អនុញ្ញាតតែហួសសុពលភាពតាំងពីថ្ងៃទី៣០ខែ៤ ឆ្នាំ២០២២ ដូច្នេះអាជ្ញាធរថាតម្រូវឲ្យបិទផ្អាកដំណើការអាជីវកម្មបណ្ដោះអាសន្នសិនរហូតដល់ទទួលបានអជ្ញាប័ណ្ណជាថ្មីទើបអនុញ្ញាតឲ្យបើកដំណើរការឡើងវិញ។

លោកស្រីអភិបាលក្រុងបានបន្តទៀតថាបើម្ចាស់ទីតាំងខាងលើនៅតែបើកលួចលាក់ទៀតនឹងងចុះដកហូត សម្ភារៈ និងអនុវត្តតាមនិតិវិធីច្បាប់៕

អត្ថបទ៖ភ្នាក់ងារ ខេត្តព្រះសីហនុ

Share.