គិត​ត្រឹម​ពេល​នេះ​រក​គណៈកម្មការ AFF ​បាន​រក​ឃើញ​ក្រុម​ខ្លាំង​ជាង​គេ​៤ក្រុម​មុន​គេ កក់កៅអី​ឡើង​ទៅ​លេង​វគ្គ​ពាក់កណ្តាលផ្តាច់ព្រ័ត្រ​នៃ​ពានរង្វាន់​បាល់ទាត់ AFF U19 Championship 2022 ដែល​ប្រទេសឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ។

ក្រុម​ទាំង​៤នោះ​មានដូចជា៖
– វៀតណាម ក្រុមលេខ១ពូល A
– ថៃ ក្រុមលេខ២ពូល A
– ឡាវ ក្រុមលេខ១ពូល B
– ម៉ាឡេស៊ី ក្រុមលេខ២ពូល B។

ខណ:ម្ចាស់ផ្ទះឥណ្ឌូណេស៊ី ធ្លាក់ចេញពីវគ្គជម្រុះក្នុងពូលនៃពានរង្វាន់ AFF U19 Championship ទាំងមិនអស់ចិត្ត ក្រោយលេង៥ប្រកួត ឈ្នះ៣ ស្មើ២ មិនដែលចាញ់ មាន១១ពិន្ទុស្មើ ថៃ និងវៀតណាម។

ប៉ុន្តែគិតតាមរូបមន្ត Head to head ឃើញថា៖
1. ឥណ្ឌូនេសុី ០-០ វៀតណាម
2. ឥណ្ឌូនេសុី ០-០ ថៃ
3. វៀតណាម ១-១ ថៃ៕

Share.