បាត់ដំបង÷ ប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់លើដីចម្ការក្នុងសភាពស្អុយរលួយ នគរបាលជំនាញកំពុងបើកការស្រាវជ្រាវ។

ការប្រទះឃើញសាកសពខាងលើនេះបានកើតឡើងនៅវេលាម៉ោងជិតថ្ងៃត្រង់ ថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០២២ នៅត្រង់ចំណុចដីចម្ការរបស់ប្រជាពលរដ្ឋមួយកន្លែងឋិតនៅក្នុងភូមិវាលវង់ ឃុំតាស្ដា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ប្រភពពីពលរដ្ឋនៅទីតាំងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះមិនមានសាច់ញាតិនៅម្តុំកើតហេតុនោះទេ ហើយក៏មិនដឹងថាដេកស្លាប់តាំងពីពេលណាមក ដែរ អាចស្លាប់ដោយសារខ្យល់គ ឬជាអំពើឃាតកម្ម សាកសពឋិតក្នុងសភាពមើលមិនយល់ ហើយស្អុយរលួយ។ ពួកគាត់ចេះងឿងឆ្ងន់នូវក្លិនស្អុយចំឡែក ក៏នាំគ្នាដើររកមើលស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះតែម្តងនៅលើផ្លូវក្នុងចម្ការ។

ភ្លាមៗកម្លាំងផ្នែកជំនាញនៃអធិការដ្ឋាន នគរបាលស្រុកពៅលូន បានចុះទៅដល់ចំណុចកើតហេតុសង្គេតបឋមថា ជនរងគ្រោះអាចស្លាប់នៅអំឡុងពី ៤-៥ថ្ងៃ នេះបើយោងតាមសភាពស្អុយរលួយមើលមិនយល់។

ករណីមនុស្សដេកស្លាប់ខាងលើនៅព្រឹកថ្ងៃទី ១១ កក្កដានេះក្រោយកម្លាំងការិយាល័យបច្ចេកទេស និងកោសល្យវិច្ច័យស្នងការខេត្តបាត់ដំបង ចុះទៅពិនិត្យជាក់ស្តែង និងសិក្សាបញ្ជាក់ថា សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវ៕

អត្ថបទ៖​ ដំបងក្រញូង

Share.