បាត់ដំបង÷ កសិករម្នាក់ តខ្សែភ្លើងដាក់ស្រះចិញ្ចឹមកង្កែបខុសបច្ចេកទេសបណ្តាលឲ្យឆក់ស្លាប់នៅវេលាម៉ោងជាង ១១:០០នាទី ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២២ ត្រង់ចំណុចភូមិសេរីវ័ន្ត ឃុំអណ្តើកហែប ស្រុករតន:មណ្ឌល ខេត្តបាត់ដំបង។

សមត្ថកិច្ចបានឲ្យដឹងថា បុរសជនរងគ្រោះឈ្មោះ ទូច ម៉ៅ ភេទប្រុស អាយុ ៧១ឆ្នាំ រស់នៅភូមិ-ឃុំទីតាំងកើតហេតុខាងលើ នៅថ្ងៃកើតហេតុគាត់បានតខ្សែដាក់អំពូលភ្លើងដើម្បីបំភ្លឺ និងទាក់ទាញយកសត្វល្ធិតមួយចំនួនទៀតឲ្យបានជាចំណីកង្កែបស៊ី ខណ:ពេលដែលតចុះឡើងៗទំនងភ្លេចមិនបានដកឌុយចេញស្រាប់តែឆក់ប្រកាច់ធ្លាក់ទឹកបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តង។

ភ្លាមៗនគរបាលមូលដ្ឋានបានចុះពិនិត្យសាកសពបញ្ជាក់ថាបុរសជនរងគ្រោះពិតជាបានស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីពិតប្រាកដមែន រួចហើយបានប្រគល់សាកសពឲ្យទៅសាច់ញាតិដើម្បីបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ដំបងក្រញូង

Share.